លោក Stubb របស់ហ្វាំងឡង់ បន្តរក្សាការនាំមុខនៅក្នុងការស្ទង់មតិ មុនការបោះឆ្នោត

2024/01/19 01:45:49 am        229

លោក Alexander Stubb ដែលជាអ្នកនាំគេក្នុងការប្រជែងតំណែងប្រធានាធិបតីមកពីគណបក្សកណ្តាល-ស្តាំនិយមហ្វាំងឡង់ បានបន្តការនាំមុខតិចតួចរបស់លោក ទល់នឹងសមាជិកគណបក្សសេរីនិយម Green Party គឺលោក Pekka Haavisto នៅក្នុងការស្ទង់មតិថ្មីមួយដែលបានចេញផ្សាយ នាថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមករា) នេះ ពោលគឺនៅមុនការបោះឆ្នោតថ្ងៃទី២៨ ខែមករា។

អ្នកឈ្នះនឹងបន្តតួនាទីពីលោក Sauli Niinisto ដែលកំពុងចុះចេញពីតំណែង បន្ទាប់ពីចប់អាណត្តិរយៈពេល ៦ឆ្នាំ នៅក្នុងយុគសម័យថ្មីមួយដែលត្រូវបានសម្គាល់ដោយប្រទេសបានចូលរួមជាមួយអង្គការណាតូ (NATO) កាលពីខែមេសាឆ្នាំមុន ដែលការសុំចូលជាសមាជិកនោះត្រូវបានជំរុញដោយការលុកលុយរបស់ប្រទេសជិតខាងរុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។

ការស្ទង់មតិចន្លោះថ្ងៃទី ១២-១៧ ខែមករា ដែលធ្វើឡើងដោយសារព័ត៌មាន Maaseudun Tulevaisuus បានបង្ហាញ ២៤ភាគរយនៃអ្នកឆ្លើយតបគាំទ្រ លោក Stubb ដែលជាអតីតនាយករដ្ឋមន្ត្រី និងជាសមាជិកនៃគណបក្សសម្ព័ន្ធជាតិ (National Coalition) ដែលកំពុងកាន់អំណាច ខណៈដែល ២១ភាគរយ គាំទ្រលោក Haavisto ដែលរហូតមកដល់ឆ្នាំមុន គឺជារដ្ឋមន្ត្រីការបរទេស។

ការគាំទ្រចំពោះលោក Stubb បានកើនឡើង ១ភាគរយពីការស្ទង់មតិស្រដៀងគ្នានេះ កាលពីមួយខែមុន ខណៈដែលការគាំទ្រចំពោះលោក Haavisto បានធ្លាក់ចុះ ២ភាគរយក្នុងរយៈពេលដូចគ្នា ក្នុងពេលដែលក្នុងខែវិច្ឆិកា លោក Haavisto បាននាំមុខលោក Stubb ច្រើនជាង ៧ភាគរយ។ ដោយឡែកការគាំទ្រចំពោះបេក្ខជនរបស់គណបក្សស្តាំនិយម Finns Party គឺលោក Jussi Halla-aho បានកើនឡើង ៣ភាគរយ ពោលគឺឡើងដល់ ១៥ភាគរយ ដោយធ្វើឲ្យរូបលោកនៅលំដាប់ទី៣ នៅក្នុងការស្ទង់មតិនេះ។

ប្រសិនបើគ្មានបេក្ខជនណាឈ្នះលើសពី ៥០ភាគរយក្នុងការបោះឆ្នោត នៅថ្ងៃទី២៨ ខែមករាទេនោះ ការប្រកួតប្រជែងជុំទី២ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        44
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        44
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm