រយៈពេល​ចុងក្រោយ​នេះ រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​រាល់ថ្ងៃ ​លើ​ពលករ​មកពី​ថៃ​តាម​ច្រក​ខេត្តឧត្ដរមានជ័យ

2021/06/25 08:28:53 pm        384

ឧត្ដរមានជ័យ ៖ មន្ត្រី​ជំនាញ​សុខាភិបាល​ខេត្តឧត្ដរមានជ័យ ​បានឱ្យដឹងថា ​រយៈពេល​ចុងក្រោយ​នេះ រកឃើញ​វិជ្ជមានកូ​វីដ​-១៩ ​រាល់ថ្ងៃ​លើ​ពលករ​មកពី​ថៃ ​តាម​ច្រក​ខេត្ត​នេះ​។ ​មន្ត្រី​ជំនាញ ​បានធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរ ​ពាក់ព័ន្ធ​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​គ្រប់គ្រង​រំហូរ​ចូល​នៃ​ពលករ​មកពី​ថៃ​។

វេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ បាន​បញ្ជាក់ថា​ ពលករ​ខ្មែរ​មកពី​ថៃ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ​រាល់ថ្ងៃ​ ដែល​គិត​ត្រឹម​ថ្ងៃទី​២៤ ខែមិថុនា​នេះ ​គឺ​មាន​ការកើនឡើង​ចំនួន​៦០​នាក់​ហើយ ​នៅ​ថ្ងៃទី​២៤​មិថុនា​ឆ្នាំ​២០២១​នេះ​។

វេជ្ជបណ្ឌិត ឃ្លោក ហួត បាន​ឲ្យ​ដឹង​ទៀតថា ​ក្នុងចំណោម​ពលករ​ដែល​ឆ្លងដែន​មក ​មន្ត្រី​ជំនាញ​ធ្វើ ច​ត្តា​ឡី​ស័ក​ជួរមុខ តែងតែ​ពិនិត្យ​រក​ឃើញ​នូវ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ​ជា​រាងរាល់ថ្ងៃ ​គ្រាន់តែ​តិច និង​ច្រើន ប៉ុ​ណ្តោះ តាមរយៈ​ការ​ធ្វើ​តេស្ត​រហ័ស​។

ពលករ ដែល​មាន​វិជ្ជមាន​កូ​វីដ​-១៩ ​ត្រូវបាន​ដាក់​ឱ្យ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ខេត្ត​នេះ​ដោយ​យក ចិត្ត​ទុកដាក់​។ ប៉ុន្តែ​អ្វី ​ដែល​ជា​កត្តា​គួរ​ឲ្យ​មានការ​បារម្ភ​ខ្លាំង​នោះ ភាគច្រើន​គឺ​អ្នកជំងឺ​កូ​វីដ​-១៩​ ដែល​ពាក់ ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍​​២០​កុម្ភៈ គឺ​អ្នកជំងឺ​ងាយ​នឹង​មានការ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង ពិសេស​គឺ​អ្នកជំងឺ ​ដែល​មាន​អាយុ​ច្រើន ដោយសារតែ​ពួកគេ​មក​ទទួល​ការ​ព្យាបាល ​ខណៈ​ស្ថានភាព​ជំងឺ ​មាន​សភាព​ធ្ងន់ធ្ងរ​ហើយ ​និង​ពេលខ្លះ អាច​ប្រឈម​នឹង​ការ​ស្លាប់​បាត់​បង់ជីវិត​ផងដែរ​។​

​បច្ចុប្បន្ននេះ​ ក្នុង​ខេត្តឧត្ដរមានជ័យ ​មាន​អ្នកជំងឺ​កូ​វីដ​-១៩ ​ចំនួន​២៨៧​នាក់​ ក្នុងនោះ​ករណី​នាំចូល ពី​ថៃ​ចំនួន​២៥១​នាក់​ ករណី​ឆ្លង​សហគមន៍​២០​កុម្ភៈ ​ចំនួន​៣៦​នាក់ ជាសះស្បើយ​១១៤​នាក់ និង​ស្លាប់​ពីរ នាក់ ៕

​អត្ថបទ​៖ ឃិន សារិទ្ធ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        199
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm