បុរសថៃត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារយូរបំផុតដល់ទៅ ៥០ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ

2024/01/19 02:06:24 am        325

ក្រុមសិទ្ធិមនុស្សបាននិយាយថា បុរសជនជាតិថៃម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥០ ឆ្នាំ នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមករា)នេះ ពីបទការរិះគន់របបរាជានិយម ដែលនេះជាការជាប់ពន្ធនាគាររយៈពេលយូរបំផុតមិនធ្លាប់មាន ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរឹងរបស់ព្រះរាជាណាចក្រនេះ។

ការកាត់ទោសបំបែកកំណត់ត្រានេះកើតមានឡើងបន្ទាប់ពីជាច្រើនឆ្នាំដែលប្រទេសថៃ បានបង្កើនការប្រើប្រាស់ច្បាប់ដ៏ចម្រូងចម្រាស ប្រឆាំងនឹងពួកបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ជាអ្វីដែលអ្នករិះគន់និយាយថា ជាយុទ្ធសាស្ត្រដើម្បីបំបិទមាត់អ្នកប្រឆាំង។

តុលាការឧទ្ធរណ៍នៅភាគខាងជើងខេត្ត Chiang Rai (ឈៀងរ៉ាយ) បានកាត់ទោសលោក Mongkol Thirakot (មង្គល ធីរ៉ាកត) អាយុ ៣០ឆ្នាំ ដែលជាអតីតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យឲ្យជាប់ពន្ធនាគារចំនួន ៥០ឆ្នាំ ពាក់ព័ន្ធនឹងការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។

ដំបូងឡើយ រូបលោកត្រូវបានកាត់ទោសឲ្យជាប់ជាប់ពន្ធនាគារ ២៨ឆ្នាំ ដោយតុលាការព្រហ្មទណ្ឌកម្រិតស្រាល ប៉ុន្តែត្រូវបានរកឃើញថា មានទោសចំនួន ១១ករណីបន្ថែមទៀត ក្នុងអំឡុងពេលបណ្តឹងឧទ្ធរណ៍របស់លោក ដែលនាំឲ្យមានការដាក់ទោសយូរជាងមុនបន្ថែមទៀត។

សូមបញ្ជក់ថា ច្បាប់ប្រមាថព្រះមហាក្សត្រ ដែលការពារព្រះមហាក្សត្រ Maha Vajiralongkorn និងក្រុមគ្រួសាររាជវង្សដ៏ជិតស្និទ្ធរបស់ព្រះអង្គកុំឲ្យរងការរិះគន់នោះ ជារឿយៗត្រូវបានគេហៅថា ច្បាប់មាត្រា១១២ នៅក្នុងប្រទេសថៃ បន្ទាប់ពីមានកថាខណ្ឌពាក់ព័ន្ធនៃក្រមព្រហ្មទណ្ឌ។

លោក Mongkol ដែលជាម្ចាស់ហាងលក់សម្លៀកបំពាក់អនឡាញ ត្រូវបានចាប់ខ្លួនជាលើកដំបូង ក្នុងឆ្នាំ ២០២១ អំឡុងពេលតវ៉ាទាមទារឲ្យដោះលែងអ្នកទោសនយោបាយ។ បាតុកម្មដែលដឹកនាំដោយពួកយុវជន នៅឆ្នាំ២០២០ និងឆ្នាំ ២០២១ ឃើញមានមនុស្សរាប់ម៉ឺននាក់ដើរតាមផ្លូវ ដោយមានទាមទារជាច្រើនឲ្យផ្លាស់ប្តូរច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        2
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        25
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm