ប្រធានាធិបតីបារាំងចាត់ទុកដំណើរទស្សនកិច្ចសម្តេចធិបតីលើទឹកដីបារាំងគឺជាឱកាសមួយទៀតសម្រាប់ ក្រុមហ៊ុនបារាំង

2024/01/19 05:15:48 am        71

ភ្នំពេញ ÷ ប្រធានាធិបតីបារាំង ឯកឧត្តម ម៉ាណូអែល ម៉ាក្រុង បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើទឹកដីបារាំងនាពេលនេះ គឺជាឱកាសមួយដើម្បីបង្កើតគម្រោងថ្មីៗទៀតជាមួយក្រុមហ៊ុនបារាំង ខណៈដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះគឺសម្តេចបានជួបពិភាក្សា និងផ្លាស់ប្តូរការងារជាច្រើន ជាមួយក្រុមហ៊ុនបារាំង ដូចជាក្រុមហ៊ុន អភិវឌ្ឍន៍លើវិស័យថាមពល, វិស័យដឹកជញ្ជូន, និងផ្នែកហេដ្ឋារចនាសម្ព័ន្ធជាដើម។

 នៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ នៅប្រទេសបារាំង ឯកឧត្តម ម៉ាណូអែល ម៉ាក្រុង បានលើកឡើងថា ប្រទេសបារាំងបានជួយ ជ្រោមជ្រែងកម្ពុជាឲ្យមានការអភិវឌ្ឍដោយទទួលបានលទ្ធផលដ៏អស្ចារ្យគួរជាទីមោទនភាព។ដូច្នេះទស្សនកិច្ចរបស់សម្តេចធិបតីនៅប្រទេសបារំាងនាពេលនេះ គឺជាឱកាសមួយសម្រាប់គម្រោងថ្មីៗទៀត ជាមួយក្រុមហ៊ុនរបស់បារាំង។

 ឯកឧត្តមប្រធានាធិបតីបារំាងបានលើកឡើងទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី លើទឹកដីបារាំងនេះ នឹងមានការជជែកគ្នាជាច្រើនជាមួយឯកឧត្តម លើមធ្យោបាយ និងជំនាញចាំបាញ់ នានាដោយមានការជួយជ្រោមជ្រែងពី AFD។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងសប្តាហ៍នេះទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលហៅ កាត់ថាAFD បានចំណាយកញ្ចប់ថវិកាចំនួនជាង២០០លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់វិស័យ បណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តិកម្មទឹកស្អាត។

 នៅក្នុងសន្និសីទរួមគ្នាប្រហែលជាង៧នាទីនោះ ឯកឧត្តម ម៉ាណូអែល ម៉ាក្រុងក៏បានលើកឡើងអំ ពីការបញ្ជូនកងទ័ពមួកខៀវទៅចូលរួមថែរក្សាសន្តិភាពអង្គការសហប្រជាជាតិផងដែរ ដោយក្នុងនោះ ឯក ឧត្តមប្រធានាធិបតី បានកោតសរសើរថាការធ្វើវិភាគទានរបស់កម្ពុជា ក្នុងការបរិច្ចាគកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយការបរិច្ចាគនោះគឺជាវិភាគទានធំជាងគេនៅអាស៊ី។

 ឯកឧត្តមប្រធានាធិបតីបារាំងក៏បានរំលឹកផងដែរអំពីកិច្ចជំនួបរវាងឯកឧត្តម ជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយកិច្ចជំនួបនោះឯកឧត្តមនិងសម្តេច តេជោបានធ្វើការថ្កោលទោសរួមគ្នាជាមួយសម្តេច ចំពោះសង្រ្គាមនៅអឺរ៉ុបដែលបង្ករឡើងដោយរុស្ស៊ី។

 ឯកឧត្តមប្រធានាធិបតី ម៉ាក្រុងបានបញ្ជាក់បន្ថែមទៀតថា ឯកឧត្តមពិតជា ថ្លែងកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានថ្លោលទោសសង្រ្គាមនៅរុស្ស៊ី ដោយជំហរដ៏ក្លាហានរបស់កម្ពុជានេះគឺជាទឡ្ហីករណ៍ដ៏ច្បាស់ក្រឡែត ខណៈបញ្ហាពាក់ព័ន្ធនឹងជម្លោះនេះវាហួសទៅឆ្ងាយពីព្រំដែនរបស់អឺរ៉ុបទៅហើយ ហើយចំពោះជំហររបស់កម្ពុជាទាក់ទងនឹងសង្រ្គាមនៅរុស្ស៊ីនេះ ឯកឧត្តមក៏បានថ្លែងកោតសរសើរកម្ពុជាចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិផងដែរ។

 ថ្លែងនៅក្នុងសន្និសីទនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងដំណើរទស្សន កិច្ចរបស់សម្ដេចក៏ដូចជាថ្នាក់ដឹកនាំមុនៗនៅប្រទេសបារាំងគឺជាការបង្ហាញឲ្យឃើញពីភាពស៊ីជម្រៅ និងចំណងមិត្តភាពរបស់កម្ពុជា និងបារាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងចំពោះមុខឯកឧត្តមប្រធានាធិបតីបារាំងផងដែរថា ក្នុងនាមសម្តេចជានាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា សម្តេចសូមបញ្ជាក់នូវជំហរយ៉ាងច្បាស់លាស់របស់កម្ពុជានៅ ក្នុងការពូនជ្រុំ និងបន្តពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។ មួយ វិញទៀត សម្តេចធិបតី នាយករដ្ឋមន្រ្តីសង្ឈឹមថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនៅប្រទេសបារំាងនាពេលនេះនឹងមានការជជែកគ្នាកាន់តែច្រើនបន្ថែមទៀតក្នុងការលើកតម្កើងនៃកិច្ចសហប្រតិបត្តិការ រវាងដៃគូរបស់ប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ(កម្ពុជា-បារាំង)។

 នៅក្នុងសន្និសីទនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា កម្ពុជាចង់ចាំជានិច្ចនូវតួនាទីរបស់បារាំង ក្នុងនាមជាស្ថាបនិក និងក្នុងនាម ជាប្រធានសន្និសីទទីក្រុងប៉ារីស ស្តីពីកម្ពុជាដែលនាំដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ ដែលជាការរួមចំណែកយ៉ាងខ្លាំងរបស់បារាំងក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជាតាំងពេលនោះមក តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដែលបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាមនៅឆ្នាំ២០១៥ និងស្ថិតទៅមាគ៌ាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕

អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        81
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        139
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        252

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm