សម្ព័ន្ធណាតូនឹងចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍នៅសប្ដាហ៍ក្រោយ ដែលមានកងទ័ពប្រហែល ៩ម៉ឺននាក់

2024/01/19 03:18:30 pm        172

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា NATO បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករាថា ខ្លួននឹងចាប់ផ្តើមសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍នៅសប្ដាហ៍ក្រោយ ដោយមានការចូលរួមពីកងទ័ពប្រមាណ ៩០.០០០នាក់ និងជាការសាកល្បងសមត្ថភាពរបស់សម្ព័ន្ធមិត្តក្នុងរយៈពេលជាច្រើនខែដើម្បីចូលរួមក្នុងជម្លោះជាមួយសត្រូវដូចជារុស្ស៊ី។

ឧត្តមសេនីយអាមេរិក គ្រីស្តូហ្វើ ខាវ៉ូលី (Christopher Cavoli) មេបញ្ជាការសម្ព័ន្ធមយោធាកំពូលរបស់អង្គការ NATO នៅអឺរ៉ុបបានប្រាប់អ្នកសារព័ត៌មានថា សមយុទ្ធដែលមានឈ្មោះថា Steadfast Defender 2024 នឹងដំណើរការរហូតដល់ចុងខែឧសភា ហើយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកទាំង៣១ របស់សម្ព័ន្ធយោធាណាតូ រួមទាំងបេក្ខភាពសមាជិកស៊ុយអែតផងដែរ ។

ឧត្តមសេនីយ៍អាមេរិករូបនេះ បានប្រាប់ក្រុមអ្នកព័ត៌មាននៅទីក្រុងប្រ៊ុចសែល បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់ប្រមុខការពារជាតិថា សម្ព័ន្ធយោធានេះនឹងបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការពង្រឹងកម្លាំងនៅតំបន់អឺរ៉ូ-អាត្លង់ទិក ដោយចលនាឆ្លងកាត់អាត្លង់ទិកនៃកងកម្លាំងមកពីអាមេរិកខាងជើង ។

សមយុទ្ធដែលមានសមាសភាពនៃសមយុទ្ធមានទ្រង់ទ្រាយតូចៗជាបន្តបន្ទាប់នឹងលាតសន្ធឹងពីអាមេរិកខាងជើងទៅផ្នែកខាងកើតរបស់អង្គការណាតូជិតព្រំដែនរុស្ស៊ី។សមយុទ្ធនេះនឹងមានការរួមបញ្ចូលពីនាវាកងទ័ពជើងទឹកចំនួន៥០គ្រឿង យន្តហោះ ៨០ គ្រឿង និងរថយន្តប្រយុទ្ធជាង១.១០០គ្រឿង ។

សមយុទ្ធដែលជាការបង្ហាញសាច់ដុំយោធាដ៏ធំបំផុតចាប់តាំងពីសមយុទ្ធ Reforger ឆ្នាំ១៩៨៨ អំឡុងសង្គ្រាមត្រជាក់ បានកើតឡើង ខណៈសម្ព័ន្ធយោធា NATO ជួសជុលប្រព័ន្ធការពាររបស់ខ្លួននៅចំពោះមុខសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន។

សម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅកាន់ផ្នែកខាងកើតរបស់ខ្លួន ហើយបានរៀបចំផែនការដ៏ធំបំផុត ចាប់តាំងពីការដួលរលំសហភាពសូវៀត ដើម្បីការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ី៕



អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm