យុវជនរាប់រយនាក់បន្តចុះឈ្មោះចូលរៀនជំនាញ ក្រោយប្រកាសបើកបវេសនកាល វគ្គទី១

2024/01/19 04:12:41 pm        291

យុវជនរាប់រយនាក់នៅតែបន្តមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាបន្តបន្ទាប់ ក្រោយ​ប្រកាស​បើក​បវេសនកាល វគ្គទី១ ប្រព្រឹត្តទៅយ៉ាងរលូននៅទូទាំងប្រទេស។ នេះ​បើ​តាម​ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​នៅ​ថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០២៣។

 

បើតាមឯកឧត្តម ក្រសួងការងារបានបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​វគ្គ​ដំបូងកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤ថ្មីៗកន្លងទៅ ដែល​ក្នុង​នោះ​មាន​សិស្ស​ចំនួន ១៥០០០នាក់ ត្រូវបានបែងចែកជា ៥០០ថ្នាក់បច្ចេកទេសនៅទូទាំងប្រទេស។

 

ឯកឧត្តមបន្តថា «បន្ទាប់ពីបើកវគ្គនៃការបណ្តុះបណ្តាលដំបូងនេះរួច នៅតាម​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​បច្ចេក​ទេស​នៅ​ទូទាំង​ប្រទេស​នៅ​តែ​ទទួល​បាន​យុវជន​បាន​មក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​ជា​បន្ត​បន្ទាប់​នៅទូទាំងប្រទេសដដែល ខណៈគិតត្រឹមថ្ងៃទី១៨ មករានេះ​ក្រសួង​ការងារ​ទទួល​បាន​យុវជន​ចុះឈ្មោះចូលរៀនចំនួន ២៥៣២៧នាក់ហើយ»។

 

ឯកឧត្តមគូសបញ្ជាក់ថា បើទោះបីជាក្រសួងការងារបានបើកបវេសនកាល វគ្គទី១ ជា​ផ្លូវការ​រួច​ហើយ​យ៉ាង​ណាក្តី ក៏ប៉ុន្តែនៅតាម​បណ្តាវិ​ទ្យាស្ថានប​ណ្តុះបណ្តាល​បច្ចេក​ទេស​នៅ​ទូទាំង​ប្រទេស​នៅ​តែ​បន្ត​ទទួលយុវជនចុះឈ្មោះចូលរៀនជំនាញរបស់រាជរដ្ឋាភិបាលនេះ ពោលគឺយុវជន​ដែល​មិន​ទាន់​បាន​ចុះឈ្មោះ វគ្គទី១ នៅតែអាចមកចុះឈ្មោះចូលរៀនជំនាញនេះបានជារៀងរាល់ថ្ងៃ។

 ឯកឧត្តមបានអំពាវនាវឱ្យអាណាព្យាបាល និងយុវជនដែលមិនទាន់បានចុះឈ្មោះ​ចូល​រៀន​ជំនា​ញ​វិជ្ជាជីវៈ និងបច្ចេកទេស​ឱ្យរួសរាន់​មក​ចុះ​ឈ្មោះចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​នៅ​វិទ្យាស្ថា​ន​ទាំង​ឡាយ​ណា​ដែល​នៅក្បែរពួកគេ។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​នៅ​តែទ​ទួល​ការ​រៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដដែល។

 គូរបញ្ជាក់ផងដែរថាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ដែល​បាន​បើក​ជា​ផ្លូវ​ការ​កាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហ៊ានមួយ​ដំណាក់កាល​ទៀត​ហើយ​ពោល​គឺ​កាល​ពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​បើកបវេសន​កាល​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​វគ្គ​ដំបូង​ដែល​មាន​យុវជន​ចំនួន​១៥០០០នាក់ ក្នុងនោះមាន៥០០ថ្នាក់បណ្តុះបណ្តាលនៅទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        167
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm