លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ បញ្ជាក់ជាថ្មីពីការបដិសេធរដ្ឋប៉ាឡេស្ទីន ក្រោយចប់សង្រ្គាមនៅហ្កាហ្សា

2024/01/19 04:35:21 pm        180

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេន ចាមីន ណេតានយ៉ាហ៊ូ(Benjamin Netanyahu) បានប្រាប់សហរដ្ឋអាមេរិកថា លោកប្រឆាំងនឹងការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលជាផ្នែកមួយនៃចំហាកក្រោយចប់សង្គ្រាម ដោយបានគូសបញ្ជាក់ពីការខ្វែងគំនិតគ្នារវាងសម្ព័ន្ធមិត្តរយៈពេលបីខែ ក្នុងការវាយប្រហារដោយយោធាឥតឈប់ឈររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា។

នៅក្នុងសន្និសីទសារព័ត៌មានថ្នាក់ជាតិមួយកាលពីថ្ងៃព្រហស្បតិ៍ លោក Netanyahu បានសន្យាថានឹងបន្តការវាយលុកនេះរហូតដល់អ៊ីស្រាអែលសម្រេចបានជ័យជម្នះដាច់ខាតលើក្រុមហាម៉ាស ហើយបាននិយាយថារូបលោកបានបញ្ជូនជំហររបស់លោកស្តីពីភាពជារដ្ឋប៉ាឡេស្ទីនដល់ក្រុមមន្ត្រីអាមេរិករួចហើយ។

លោក Netanyahu បាននិយាយថា នៅក្នុងការរៀបចំណាមួយនាពេលអនាគត អ៊ីស្រាអែលត្រូវការការគ្រប់គ្រងសន្តិសុខលើដែនដីនេះទាំងស្រុងនៅភាគខាងលិចនៃទន្លេហ្ស៊កដានី ។ បញ្ហានេះប៉ះពាល់នឹងគំនិតនៃអធិបតេយ្យភាព។ តើអ្នកអាចធ្វើអ្វីបាន?។ លោកបានបន្ថែមថា នាយករដ្ឋមន្ត្រីត្រូវមានសមត្ថភាពនិយាយថាទេ ចំពោះមិត្តរបស់យើង។

ស្របពេលសហរដ្ឋអាមេរិកបានវេតូសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិដែលអំពាវនាវឱ្យមានបទឈប់បាញ់ ខ្លួនបានអំពាវនាវឱ្យអ៊ីស្រាអែលបន្ធូរដៃក្នុងសង្គ្រាមនៅលើតំបន់ហ្កាហ្សា ហើយបាននិយាយថា ការបង្កើតរដ្ឋប៉ាឡេស្ទីនគួរតែជាផ្នែកនៃថ្ងៃបន្ទាប់ ។

បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Netanyahu ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា នឹងមិនមានការកាន់កាប់តំបន់ហ្កាហ្សាឡើងវិញទេ បន្ទាប់ពីសង្រ្គាម ហើយបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះដំណោះស្រាយរដ្ឋពីរ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        13
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm