ក្រសួងយុត្តិធម៌ជួបប្រជុំជាមួយ ACU ដើម្បីស្នើសុំកិច្ចសហការក្នុងយុទ្ធនាការ​លើកកម្ពស់​គុណភាព និងប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌

2024/01/19 04:36:24 pm        254

ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និងជាប្រធាន​គណៈបញ្ជាការ​ដឹកនាំ​យុទ្ធនាការ​ជំរុញ​ និង​ពន្លឿន​ការ​ដោះស្រាយ​រឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ បានដឹកនាំសមាជិកគណៈបញ្ជាការ ជួបប្រជុំការងារ​ជាមួយ​ឯកឧត្តម​កិត្តិនីតិ​កោ​សល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសហការី ដើម្បី​ស្នើ​សុំ​កិច្ច​សហការ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​យុទ្ធនាការ​លើក​កម្ពស់​គុណភាព និង​ប្រសិទ្ធភាព នៃ​ប្រព័ន្ធយុត្តិធម៌។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានជម្រាប​ជូន​ឯកឧត្តម​កិត្តិនីតិកោ​សល​បណ្ឌិត ឱម យ៉ិនទៀង ព្រមទាំងអង្គប្រជុំ អំពី​ការងារ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស យុទ្ធនាការចំនួន ២ ដែលក្រសួង​យុត្តិធម៌​បាន​ដាក់​ចេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ គឺយុទ្ធនាការជំរុញ និង​ពន្លឿន​ការ​ដោះស្រាយ​រឿងក្តី​នៅតាមតុលាការ និងយុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​​នៅ​តាម​តុលាការ​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការដាក់ចេញយុទ្ធនាការនេះ គឺធ្វើទៅ​តាម​ការ​ប្រគល់​ភារកិច្ច​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​កំណត់​យក​ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាអាទិភាពនយោបាយដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ទន្ទឹម​នឹងការអនុវត្តយុទ្ធនាការទាំង២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានគូស​បញ្ជាក់​ផង​ដែរ អំពីវិធានការដាច់ខាត ដែលត្រូវអនុវត្តចំពោះសំណុំរឿង ៣ប្រភេទ គឺ គ្រឿង​ញៀន, គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដែលជាកិច្ចការអាទិភាព ដែលចាំ​បាច់​ត្រូវ​តែ​ដោះ​ស្រាយ​ដោយតម្លាភាព ភាពត្រឹមត្រូវតាមច្បាប់ និងភាពម៉ឺងម៉ាត់ ស្របតាមទិសដៅ​នៃ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ក៏ដូចជា ការចូលរួមទទួលខុសត្រូវនៃវិស័យយុត្តិធម៌ចំពោះមុខប្រជាជន និង​សង្គមជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចទៅតាមបំណងប្រាថ្នារបស់ សម្តេច​មហា​បវរ​ធិបតី ប្រមុខរាជរដ្ឋាភិបាល, ក្រសួងយុត្តិធម៌មានភាពចាំបាច់ ក្នុងការ​អនុវត្ត​យុទ្ធនាការ​ទាំង២ ក៏ដូចជា ចាត់វិធានការលើសំណុំរឿងទាំង ៣ប្រភេទ ដោយភាពម៉ឺងម៉ាត់ ដោយ​ប្រកាន់​ខ្ជាប់​តាម​អភិក្រមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលថា “គ្មានការ​កែ​ទម្រង់​ណាមួ​យ​ដែល​ងាយ​ស្រួលនោះទេ ការកែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗចំនួន ៤៖ (ទី១)-ត្រូវ​មាន​ចក្ខុវិស័យច្បាស់លាស់, (ទី២)-ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, (ទី៣)-ត្រូវ​មាន​ការ​ចូលរួម​ដោយ​ស្មោះត្រង់ និង (ទី៤)-ត្រូវមានការលះបង់, និងអភិក្រមរបស់ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន គឺ (ទី១)-ឆ្លុះកញ្ចក់, (ទី២)-ងូតទឹក, (ទី៣)-ដុសក្អែល, (ទី៤)-ព្យាបាល និង (ទី៥)-វះកាត់។ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវចូលរួម​អនុវត្ត​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវចៀសវាងដាច់ខាតនូវស្ថានភាព “ត្រីងៀតឆ្លៀតពង” ដោយ​ឆ្លៀតយកយុទ្ធនាការ ដើម្បីស្វះស្វែងរកផលប្រយោជន៍ដោយខុសច្បាប់។

ដើម្បី​អនុវត្ត​ដោយម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវការកែទម្រង់នេះ, ឯកឧត្តម​ឧប​នាយករដ្ឋ​មន្ត្រីស្នើសុំការគាំទ្រ និងកិច្ចសហការ ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ទាំង​នៅ​ក្នុង​ការ​អនុវត្តយុទ្ធនាការទាំង ២ ក៏ដូចជា ការអនុវត្តវិធានការដាច់ខាត សម្រាប់សំណុំរឿងទាំង ៣ប្រភេទខាងលើ។

ជាការ​ឆ្លើយតប ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​យុទ្ធនាការ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ ព្រមទាំងបាន​បង្ហាញ​នូវ​គោល​ជំហរ​ផ្តល់​កិច្ចសហការគ្រប់ជ្រុងជ្រោយ ដើម្បីរួមចំណែក​ជំរុញ​ឲ្យ​ការ​កែ​ទម្រង់​នេះ​បាន​ទទួល​ជោគជ័យ ពីព្រោះថា ជោគជ័យនេះ មិនមែនសម្រាប់តែក្រសួងយុត្តិធម៌នោះទេ តែជា​ជោគ​ជ័យ​របស់​រាជ​រដ្ឋាភិបាល និងរបស់សង្គមជាតិកម្ពុជាទាំងមូល។

នៅទីចុង​បញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសម្តែងនូវ​អំណរ​គុណ​ចំពោះ​ឯក​ឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ដែលគាំទ្រដល់​យុទ្ធនាការ​ដាក់​ចេញ​ដោ​យ​ក្រសួងយុត្តិធម៌។ ការគាំទ្ររបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និងអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គឺជាការលើកទឹកចិត្តបន្ថែមទៀត ដល់គណៈបញ្ជាការ ឲ្យអនុវត្ត​យុទ្ធនាការ​កាន់​តែ​ស្វាហាប់ ដើម្បីជំរុញឲ្យការកែទម្រង់ប្រព័ន្ធយុត្តិធម៌ បានទទួលលទ្ធផល ក្នុងការ​លើក​កម្ពស់​គុណភាព​សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ស្របតាមបំណងប្រាថ្នារបស់ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា បំណងប្រាថ្នារបស់ប្រជាជនកម្ពុជា៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        107
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        89
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm