គ្រូ និងនិស្សិតកម្ពុជា ៤២រូប បានទៅទស្សនកិច្ចនៅ គ្រឹះស្ថានលំដាប់កំពូលរបស់ចិន

2024/01/19 05:02:55 pm        324

វត្តមានរបស់គ្រូបង្រៀន និងនិស្សិតកម្ពុជា ចំនួន ៤២រូប បាន​ទៅ​បំពេញ​ទស្សន​កិច្ច​សិក្សា​ស្វែង​យល់​នៅ​វិទ្យាស្ថាន​បច្ចេ​កវិទ្យាហាប៊ីន (Harbin Institute of Technology) ក្នុងទីក្រុងហាប៊ីន ខេត្តហៃឡុងជាំង ប្រទេសចិន។ វិទ្យាស្ថាននេះ ជាគ្រឹះស្ថានសិក្សា​ជាប់​លំដាប់​កំពូល​ក្នុង​ចំណោម​សាកល​វិទ្យាល័យ​លំដាប់​កំពូលទាំង៩ (C9 League) របស់ប្រទេសចិន ហើយក៏ជា​សាកល​វិទ្យាល័យ​លំដាប់ទី៤ ក្នុងពិភពលោក សម្រាប់ជំនាញវិស្វកម្ម (US News) និងក៏​ជា​សាកល​វិទ្យាល័យ​លំដាប់ទី១ ក្នុងប្រទេសចិន សម្រាប់ជំនាញ លំហអាវកាស(Space Engineering)។

តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូរវាង កម្ពុជា-ចិន បានដឹកនាំ គ្រូ និងសិស្សានុសិស្ស៤២នាក់ ដែល​ជ្រើស​រើសពីវិទ្យាល័យនានានៅកម្ពុជា ទៅបំពេញទស្សន​កិច្ច​សិក្សា​ស្វែង​យល់​នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យាហាប៊ីន (Harbin Institute of Technology)។ វិទ្យាស្ថាននេះ ជាគ្រឹះស្ថាន​លំដាប់​កំពូល​ក្នុង​ប្រទេសចិន ហើយវាក៏ជាគ្រឹះស្ថានសិក្សាលំដាប់កំពូលលើពិភពលោកផងដែរ។ ជាក់​ស្ដែង វិទ្យាស្ថាននេះ ជាប់លំដាប់កំពូលក្នុងចំណោមសាកលវិទ្យាល័យលំដាប់កំពូលទាំង៩ (C9 League) របស់ប្រទេសចិន ហើយក៏ជាសាកលវិទ្យាល័យលំដាប់ទី៤ ក្នុងពិភពលោក សម្រាប់​ជំនាញ​វិស្វកម្ម (US News) និងក៍ជាសាកលវិទ្យាល័យលំដាប់ទី១ ក្នុងប្រទេសចិន​សម្រាប់​ជំនាញ ​លំហអាវកាស(Space Engineering)។

ដំណើរទស្សនកិច្ចនេះដឹកនាំដោយ លោក គីម សុធា ជាអតីត និស្សិតតិចណូ និងជា​អតីត​និស្សិត​ឆ្នើម​នៃ​វិទ្យាស្ថាន​ហាប៊ីន ប្រចាំនៅប្រទេសចិន បច្ចុប្បន្នជាប្រធានក្រុមហ៊ុនសំណង់។ ជាគោល​ដៅ​សំខាន់​នៃ​ទស្សនកិច្ចនេះ ក៏ដើម្បីស្វែងរកបេក្ខភាពសិស្សឆ្នើម អ្នកស្រាវជ្រាវ​នៅ​តាម​គ្រឹះស្ថា​ន​សិក្សា​នៅក​ម្ពុជា ដើម្បីទទួលអាហារូបករណ៍ទៅសិក្សានៅវិទ្យាស្ថាននេះ។ បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​កំពុង​សិក្សាប្រមាណ៥០រូប លើជំនាញ វិទ្យាសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច និងគ្រប់គ្រង។

ក្នុងដំណើរទស្សនកិច្ចស្វែងយល់នេះ គ្រូ និងសិស្សមកពីវិទ្យាល័យទាំង៤២នាក់ បាន​ចូល​រួម​សិក្សា​ស្វែង​យល់អំពីភាសាចិន វប្បធម៌ ទំនៀមទំលាប់ សិល្បៈ ប្រពៃណី និងជីវភាព​រស់​នៅ​រប​ស់​ប្រជាជ​ន​ចិន រួមនិងជនជាតិដើម។ មិនតែប៉ុណ្ណោះ គ្រូ និងសិស្សគ្រប់រូប បានធ្វើ​ទស្សន​កិច្ច​នៅ​តាម​សារ​មន្ទីរជាតិរបស់វិទ្យាស្ថានដូចជា ទីតាំងប្រវត្តិសាស្រ្តដែលមានអាយុកាល១០៣ឆ្នាំ។

ក្រុម​និស្សិតក៏បាន ទស្សនាសារមន្ទីអវកាសរបស់សាកលវិទ្យាល័យ បរិវេណសាកលវិទ្យាល័យ អាហារដ្ឋាន និងកន្លែងស្នាក់នៅរបស់និស្សិត មន្ទីពិសោធន៍ កន្លែងច្នៃប្រឌិតធំ ថែមទាំង​បាន​ដក​ស្រង់​បទ​ពិសោធន៍ និងអនុវត្តន៍ផ្ទាល់នូវការធ្វើពិសោធន៍លើជំនាញវិទ្យាសាស្រ្ត និងវិស្វកម្ម ដែ​ល​ជា​ចំណែក​នៃការអភិវឌ្ឍប្រទេសចិន៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm