អាជ្ញាធរ​រាជធានី​ពង្រឹង​អនុវត្ត​វិធានការ​ចំពោះ​ការប្រមូលផ្ដុំ​ជួបជុំ​មនុស្ស​តាម​ទីសាធារណៈ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វីដ​-១៩

2021/06/25 09:07:42 pm        671

ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ជំរុញ​ឱ្យ​ពង្រឹង​ការអនុវត្ត​វិធានការ​ក្រសួងសុខាភិបាល ​និង​មិន​អនុញ្ញាត​ឱ្យ​ជួបជុំ​ប្រមូលផ្ដុំ​មនុស្ស​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​តាម​ទីសាធារណៈ​។

ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជំ​រុញឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ​ត្រូវតែ​ពង្រឹង​ការអនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​ឱ្យ​ម៉ឺងម៉ាត់​បំផុត ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​។ ឯកឧត្ដម បញ្ជាក់ថា ក្រៅពី​មិន​អនុញ្ញាត​ឱ្យ​បើក​កា​រ៉ា​អូ​ខេ ក្លឹប​កំសាន្ត ​ក្លឹប​ហាត់ប្រាណ​ជាដើម​ហើយ​នោះ ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​ការជួប​ជុំគ្នា​ពពាក់ពពូន​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​តាម​ទីសាធារណៈ​ដែរ​។ ​អ្នក​ដែល​ប្រព្រឹត្តិ​ករណីនេះ​ ត្រូវតែ​ឃាត់ខ្លួន ដោយ​អាជ្ញាធរ ​និង​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវតែ​អប់រំ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ជា​សាធារណៈ​ថែមទៀត​។

ការជំរុញ​របស់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​តាមរយៈ​ video conference ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ស្នងការ​នគរបាល និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​នៅ​សាលា​រាជធានី​ភ្នំពេញ ។

ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​យើង​ឃើញ​មាន​យុវជន​មួយ​ចំនួន​បាន​ជួបជុំគ្នា​ពពាក់ពពូន ទទួលទាន​គ្រឿង​ស្រវឹង​នៅ​តាម​ទីសាធារណៈ ​ដូចជា​នៅ​ផ្លូវ​៦០​ម៉ែត្រ ឬ​នៅ​តំបន់​លី​យ៉ុង​ផាត់​ជាដើម​ ។ អ្នក​ដែល​ប្រព្រឹត្តិ​ករណីនេះ ​ត្រូវតែ​ឃាត់ខ្លួន ​ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​ត្រូវ​នាំ​យកមក​អប់រំ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ ប៉ុន្តែ​យើង​មិនបាន​ហាមឃាត់​ចំពោះ​ការ​ជួបជុំ​ជា​លក្ខណៈ​គ្រួសារ​នោះទេ​។

ឯកឧត្ដម ឃួ​ង ស្រេង បាន​សង្កត់ធ្ងន់ថា ​ការ​បណ្តែតបណ្តោយ​ឱ្យមាន​ការ​លួចបើក​កា​រ៉ា​អូ​ខេ ក្លឹប​កំសាន្ត ​ហាង​ម៉ាស្សា ក្លឹប​ហាត់ប្រាណ​ជាដើម នៅក្នុង​មូលដ្ឋាន​ខណ្ឌ​របស់ខ្លួន​ ហើយ​ស្រាប់តែ​ទីតាំង​ទាំង​នោះបាន​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​-១៩ គឺ​អភិបាលខណ្ឌ​ត្រូវតែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។

ក្នុងកិច្ចប្រជុំ​នេះដែរ​ អាជ្ញាធរ​តាម​បណ្ដា​ខណ្ឌ​ បាន​លើកឡើងថា ​ជំងឺ​កូ​វីដ​-១៩ ​នៅតែ​បន្ត​កើតមាន​នៅក្នុង​មូលដ្ឋាន​រាល់ថ្ងៃ ហើយ​ភាគច្រើន​កើត​នៅ​តាម​ការដ្ឋាន​សំណង់ សិប្បកម្ម កម្មករ និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ​ដោយ​រាយប៉ាយ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណាក្តី អាជ្ញាធរ​ខណ្ឌ​នឹង​ពង្រឹង​ការអនុវត្ត​វិធានការ​ម៉ឺងម៉ាត់​បំផុត ​ទៅតាម​ការណែនាំ​របស់​រដ្ឋបាល​រាជធានី និង​ថ្នាក់ជាតិ ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​ បន្ដទៀត​។

ចំពោះ​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​វិញ ​ឯកឧត្ដម ឃួ​ង ស្រេង បាន​បញ្ជាក់ថា ​នៅ​ភ្នំពេញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច ​មិនទាន់​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​នៅឡើយ​ទេ ​ដូច្នេះ​ អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​ចុះ​ស្រង់​ស្ថិតិ និង​ស្វែងរក​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់ ​ថា​តើ ​ហេតុអ្វី​មកដល់​ម៉ោង​នេះហើយ​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់បាន​ចាក់​វ៉ាក់សាំង​។

ឯកឧត្ដម ឃួ​ង ស្រេង បន្ថែមថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​បើក​ការ​ចាក់​វ៉ាក់សាំង​នេះ​ នៅតាម​មណ្ឌល​សុខភាព​ខណ្ឌ​ទាំងអស់ ​ដោយ​ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃអាទិត្យ​ទី​២៧ ​ខែមិថុនា​នេះ​រហូតដល់​ថ្ងៃទី​០៨ ​ខែកក្កដា ឆ្នាំ​២០២១ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ​ដែល​មិន​ទាន់បាន​ចាក់​វ៉ាក់សាំង រួសរាន់​មក​ទទួល​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់ៗ​គ្នា​ ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​បាន​បន្ត​ទៅ​ចាក់ឱ្យ​ប្រជាពលរដ្ឋ​នៅ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm