សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងខ្ពស់ការពង្រីកទីផ្សារបន្ថែម ក្នុងសហគមអឺរ៉ុប​តាមរយៈដំណើរ​ទស្សនកិច្ច​របស់ថ្នាក់ដឹកនាំកម្ពុជា

2024/01/19 07:19:31 pm        257

ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងជាមួយក្តីរំពឹងទុកថា តាមរយៈ​ដំណើរ​ទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់សហគមអឺរ៉ុបលើកនេះ នឹង​អាច​នាំ​មក​វិញ​នូវអ្នកវិនិយោគដែលមានបំណងចង់រកស៊ីក្នុងវិស័យកសិកម្ម ក៏ដូចជា​ការ​ទៅ​ពង្រីក​បើក​ទីផ្សារ​អង្ករ​បន្ថែម​ទៀត នៅក្នុងប្រទេសមួយចំនួនក្នុងសហគមន៍អឺរ៉ុប។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ប្រាប់ ប៊ីធីវី នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែមករានេះថា ទាក់ទងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​នៃកម្ពុជា នៅប្រទេសបារំាង និងស្វីស លោកបានមើលឃើញថា មានជំនួប​ការងារ​យ៉ាង​ច្រើន​ដែល​សម្តេចក៏ដូចជាគណៈប្រតិភូកម្ពុជាបានកំពុងបំពេញ ក្នុងនោះក៏បាន​ចាប់​អារម្មណ៍​ឃើញ​មាន​ជួប​ជាមួយក្រុមហ៊ុន Bühler Group ខណៈបច្ចុប្បន្នក្រុមហ៊ុនមួយនេះ មានវត្តមាននៅ​កម្ពុជា​រួច​ហើយ​ដែរ។

លោកបានឲ្យដឹងថា ក្រុមហ៊ុន Bühler Group បច្ចុប្បន្ននេះ កំពុងផ្គត់ផ្គង់​នូវ​បរិក្ខា​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ ដែលធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ក្លាយទៅជារោង​ម៉ាស៊ីនកិន​ស្រូវ​ដែល​បំពាក់​នូវ​បច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើន ជាពិសេសប្រព័ន្ធរើសគ្រាប់ពណ៌ឡសម្ងួត និង​ម៉ាស៊ីន​ផ្សេងៗទៀត ដែលបំពាក់សម្រាប់បម្រើកិនកែច្នៃនៅក្នុងរោងម៉ាស៊ីនកិនស្រូវ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Mary Akinyi Olwal នាយិកាគ្រប់​គ្រង​គុណភាព និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group ចូលជួបសម្តែង​ការ​គួរ​សម​ក្នុង​ឱកាស​ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។

ក្នុងឱកាស​នៃ​ជំនួបនេះ លោកស្រីនាយិកា បានបង្ហាញអំពីចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ពង្រីក​នូវ​ការ​វិនិយោគរបស់ក្រុមហ៊ុន ដោយនាំយក​នូវ​បច្ចេក​វិទ្យា​ទំនើប​ឈាន​មុខ​គេ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា ចាប់តាំងពីដំណើរការនៃការដាំដុះ ការប្រមូលផល រហូតដល់ការ​ផលិត​កែច្នៃ​ដើម្បី​នាំ​ចេញ​ទៅ​ក្រៅប្រ​ទេសផងដែរ។

សូមជម្រាបជូនទៀតថា ក្រុមហ៊ុន Buhler Group គឺជាក្រុមហ៊ុនប្រទេសស្វីស ដែលបានចាប់​ផ្តើម​អាជីវកម្ម​របស់ខ្លួន អស់រយៈពេល ១៥០ឆ្នាំមកហើយ ដោយមាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ប្រទេស​ចំនួន១៤០ ជុំវិញពិភពលោក។ ក្រុមហ៊ុននេះបានផ្តោតសំខាន់លើសន្តិសុខ និង​សុវត្ថិភាព​ស្បៀង ដោយបានវិវត្តន៍នូវបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃ វេចខ្ចប់ និងចែកចាយ ចំណី​អាហារ។ លើសពីនេះទៀត ក្រុមហ៊ុន Bühler គឺជាក្រុមហ៊ុន​ដែលឈាន​មុខ​គេ​លើ​បច្ចេក​វិទ្យា​រថយន្ត អុបទិក អេឡិចត្រូនិច ការបោះពុម្ព ការវេចខ្ចប់ និងបច្ចេកវិទ្យាកញ្ចក់៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm