ជនអន្តោប្រវេសន៍ ដែលត្រូវបាននិរទេសដោយប្រទេសម៉ិកស៊ិក មកដល់ប្រទេសកាតេម៉ាឡា

2024/01/19 07:22:18 pm        57

វិទ្យាស្ថានទេសន្តរប្រវេសន៍ប្រទេសកាតេម៉ាឡា បានរាយការណ៍ថាជនអន្តោប្រវេសន៍ចំនួន ១៣២នាក់ បានមកដល់ទីក្រុងកាតេម៉ាឡា បន្ទាប់ពីត្រូវបាននិរទេសចេញពីប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍។

ជនអន្តោប្រវេសន៍ គឺជាផ្នែកមួយនៃក្រុមមនុស្ស ៧២៦នាក់ ដែលត្រូវបានគេរកឃើញនៅក្នុងឃ្លាំងមួយនៅភាគកណ្តាលរដ្ឋ Tlaxcala ប្រទេសម៉ិកស៊ិកភាគកណ្តាល។

វិទ្យាស្ថានទេសន្តរប្រវេសន៍ម៉ិកស៊ិក បានរាយការណ៍ថា ក្នុងចំណោមជនអន្តោប្រវេសន៍ជាង ៧០០នាក់ ដែលត្រូវបានរកឃើញ កាលពីថ្ងៃអាទិត្យ ទី១៤ ខែ មករា មានប្រជាជនមកពីប្រទេសកាតេម៉ាឡា ហុងឌុយរ៉ាស អែលសាល់វ៉ាឌ័រ អេក្វាឌ័រ និងប្រទេសនីការ៉ាហ្គ័រ។

យោងតាមជនអន្តោប្រវេសន៍ដែលត្រូវបាននិរទេសបានឲ្យដឹងថា អាជ្ញាធរ បានប្រាប់ពួកគេថាពួកគេកំពុងត្រូវបានជួយសង្គ្រោះដើម្បីនិរទេសពួកគេនៅពេលក្រោយ។

យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ជនអន្តោប្រវេសន៍ កំពុងធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិក ទៅកាន់សហរដ្ឋអាមេរិក ដើម្បីគេចចេញពីអំពើហិង្សា វិបត្តិសេដ្ឋកិច្ច និងផលប៉ះពាល់អវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ។

កាលពីចុងខែធ្នូ ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងពង្រឹងវិធានការ ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍។


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm