Cavani ស៊ុត​គ្រាប់​ដំបូង​តាំងពី​ខែ​វិច្ឆិកា​ឱ្យ​អ៊ុយ​រូ​ហ្កា​យ​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ Copa America

2021/06/25 02:39:15 pm        111

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United, Edinson Cavani ទីបំផុត​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ឱ្យ​អ៊ុយ​រូ​ហ្កា​យ​ តាំងពី​ខែ​វិច្ឆិកា​យកឈ្នះ​បូ​លី​វៀ ២-០ ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ Copa America​។​

​​ខ្សែប្រយុទ្ធ​វ័យ ៣៤ឆ្នាំ​រូបនេះ​មានឱកាស​ជាច្រើន​ដែរ​តែ​ធ្វើ​មិនបាន​សំរេច ពោលគឺ​ត្រូវ​រង់ចាំ​ដល់ ១១នាទីចុងក្រោយ​ទើប​ធ្វើបាន​សំរេច​ពី​ការបញ្ជូន​របស់ Facundo Torres នៅ​នាទី​ទី៧៩​។ ​មុន​គ្រាប់​នេះ​កើតឡើង​អ៊ុយ​រូ​ហ្កា​យ​បាន​នាំមុខ​តាំងពី​នាទី​ទី៤០ ដោយ​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ​បូ​លី​វៀ Jairo Quinteros​។ ​ជ័យជំនះ​នេះ​ធ្វើអោយ​អ៊ុយ​រូ​ហ្កា​យ​ធានាបាន​កៅអី​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ Copa America ក្រោយ​ឡើងមក​លេខ៣ ក្នុង​ពូ​ល​មាន ៤ពិន្ទុ​ពី​ការប្រកួត ៣លើក​។

​​ក្រុម​របស់លោក Oscar Tabarez នឹងត្រូវ​ជួប​ប៉ា​រ៉ា​ហ្កា​យ​ជំនួប​ក្នុង​ចុងក្រោយ​ ក្នុង​ពូ​ល​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ ​ខណៈ​បូ​លី​វៀ​ដែល​អស់​ឱកាស​ទៅហើយនោះ​ត្រូវ​ជួប​អា​ហ្ស​ង់​ទីន​។ ​​ចំណែក​មួយ​ប្រកួត​ទៀត​នៅក្នុង​ពូ​ល A នេះ​ប៉ា​រ៉ា​ហ្កា​យ​បាន​យកឈ្នះ​ស៊ី​លី ២-០ ដោយ​គ្រាប់​បាល់​របស់ Braian Samudo និង​បាល់ ១១ម៉ែត្រ​របស់​ខ្សែប្រយុទ្ធ Newcastle, Miguel Almiron​។ ៣​ពិន្ទុ​នេះ​ធ្វើអោយ​ប៉ា​រ៉ា​ហ្កា​យ​ដែល​ជា​អតីត​ជើងឯក Copa America នេះ ២​សម័យ​មាន​កៅ​អីឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        153
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm