សភាពាណិជ្ជកម្មឥណ្ឌា បើកសម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា

2024/01/19 07:29:23 pm        197

ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានរៀប​ចំ​ពិធី​សម្ពោធជាផ្លូវការ សភាពាណិជ្ជកម្មឥណ្ឌាប្រចាំប្រទេសកម្ពុជា (IBCC) ក្នុងគោលបំណងជំរុញ​ទំនាក់​ទំនង​ឱ្យកាន់តែរឹងមាំ រវាងសហគមន៍ធុរកិច្ចឥណ្ឌា និងសមភាគីរបស់ពួកគេនៅក្នុងកម្ពុជា ដោយ​ជួយសម្រួលដល់កិច្ចសហការ ការរីកចម្រើន និងភាពជោគជ័យទៅវិញទៅមក។

ពិធីសម្ពោធសភាពាណិជ្ជកម្មឥណ្ឌាប្រចាំប្រទេសកម្ពុជានេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​វត្តមាន​របស់ ឯកឧត្តម ពេជ ឬទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា និងមាន​ការ​អញ្ជើញ​ចូល​​រួ​ម​ពីតំណាងក្រសួង-ស្ថាប័នរដ្ឋ រួមនឹងពាណិជ្ជករកម្ពុជា និងឥណ្ឌាជាច្រើនរូបផ្សេងទៀត ប្រមាណ​ជាង ២៥០រូប។

នៅក្នុងពិធីនាឱកាសនោះ ឯកឧត្តម ពេជ ឬទ្ធី បាន​សម្តែង​ការ​អបអរ​សាទរ​ជូន​ចំពោះ​ស្ថាន​ទូត​នៃ​សាធារណៈ​រដ្ឋ​ឥណ្ឌា និងសភាពាណិជ្ជកម្មឥណ្ឌាប្រចាំប្រទេសកម្ពុជា ចំពោះការ​បង្កើត​ជា​ផ្លូវការ​នៃ​សភា​ពាណិជ្ជកម្មនេះ ដែលនឹងជំរុញនូវសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ពង្រឹងនូវកិច្ចសហប្រតិបត្តិការ រវាងធុរកិច្ច និងផ្តល់​នូវ​កាលា​នុវត្តន៍​ផ្នែក​សេដ្ឋកិច្ច​ និង​ពាណិជ្ជ​កម្ម​កម្ពុជា-ឥណ្ឌា។ ជាមួយនេះ ឯកឧត្តម ក៏បានជម្រាបជូនអង្គពិធីថា នៅក្នុង​នីតិកាល​ទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី​ពង្រឹងការអភិវឌ្ឍវិស័យឯកជន ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការលើក​កម្ពស់​ការ​ប្រកួត​ប្រជែង​ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ពង្រឹងការតភ្ជាប់ និង​ការ​បង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលកាន់តែមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគ។

លោកជំទាវ ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា កម្ពុជា គឺជាប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ដំណើរ​ការ​ល្អ​មួយ​នៅអាស៊ី។ កម្ពុជាបានរក្សាកំណើនខ្ពស់ក្នុងអត្រាជាមធ្យម ៧% អស់រយៈពេលជាង ២​ទសវត្សរ៍ មុនពេលជំងឺរាតត្បាតកូវីដ។ លោកជំទាវ បានបន្តថា បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ការ​ស្ទុះ​ងើប​ឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជាបានរឹងមាំនៅឆ្នាំ២០២២។ ប្រទេសកម្ពុជា គ្រោង​នឹង​ប្រែក្លាយ​ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ លោកជំទាវ បន្ថែម​ទៀត​ថា គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រាកដណាស់ថា កម្ពុជានឹងកំណត់អត្រាកំណើន ៧% ម្តងទៀត។

នាឱកាសនោះ លោកជំទាវ បានបញ្ជាក់ថា សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា និង​ការ​ជួប​ប្រជុំ​គ្នា​លើក​នេះ គឺដើរតួនាទី​យ៉ាង​សំខាន់​សម្រាប់​ធុរកិច្ច​ឥណ្ឌា​ក្នុង​ការ​ស្វែង​រក​ឱកាស​ថ្មីៗ​សម្រាប់​ការ​វិនិយោគ​នៅ​ក្នុងប្រទេសកម្ពុជា ពិសេសនឹងផ្តល់នូវវេទិកា ដ៏សំខាន់សម្រាប់ធុរកិច្ចឥណ្ឌា និង​កម្ពុជា ដើម្បីបង្កើតបណ្តាញ ផ្លាស់ប្តូរគំនិត និងសហការគ្នាទៅវិញទៅមក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm