មនុស្ស២នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីកុមារ១២នាក់ និងគ្រូបង្រៀន២នាក់ លង់ទឹកដោយទូកក្រឡាប់នៅឥណ្ឌា

2024/01/19 07:35:48 pm        117

មន្ត្រីនិយាយថាយ៉ាងហោចណាស់ កុមារ១២នាក់ និងគ្រូបង្រៀនរបស់ពួកគេ២នាក់ បានលង់ទឹកនៅប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលទូកមួយគ្រឿងដែលពួកគេកំពុងជិះ អំឡុងដំណើរកម្សាន្ត បានក្រឡាប់។

នគរបាល និងមន្ត្រីក្នុងស្រុក បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ បានទាញយកកុមារ២០នាក់ ទៅកាន់ទីសុវត្ថិភាព ពីបឹង Harni ក្នុងទីក្រុង Vadodara ហើយកំពុងស្វែងរកមនុស្ស២នាក់បន្ថែមទៀត ដែលកំពុងបាត់ខ្លួន និងបាននិយាយថាកុមារមួយចំនួនកំពុងស្ថិតក្រោមការព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋ Gujarat លោក Harsh Sanghavi បានិយាយថា មនុស្ស២នាក់ដែលត្រូវបានចោទប្រកាន់ ត្រូវបានមន្ត្រីនគរបាលចាប់ខ្លួន។

ការិយាល័យនាយករដ្ឋមន្ត្រីលោក Narendra Modi បាននិយាយនៅលើការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមថា ដោយក្តីក្រៀមក្រំចំពោះការបាត់បង់អាយុជីវិត លោកបានចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ក្នុងភាពទុក្ខសោកខ្លាំងបំផុតនៅពេលនេះ។

ការិយាល័យលោក Modi បាននិយាយថា រដ្ឋាភិបាលសហព័ន្ធ នឹងផ្តល់សំណងចំនួន២សែនរូពី ឬ២.៤០០ដុល្លារដល់គ្រួសារ អ្នកស្លាប់ និង៥ម៉ឺនរូពី ដល់អ្នករងរបួស។

ជាមួយគ្នានេះ រដ្ឋាភិបាលរដ្ឋ បានប្រកាសសំណងចំនួន ៤សែនរូពី សម្រាប់ក្រុមគ្រួសារអ្នកស្លាប់។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm