សម្តេច​តេ​ជោ​ អំពាវនាវ​ជនរួម​ជាតិ​ទប់ស្កាត់ ​និង​អប់រំ​កូនចៅ​អោយ​ចៀស​ឆ្ងាយ​គ្រឿងញៀន

2021/06/25 09:30:41 pm        585

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍​ ព្រះសង្ឃ ប្រជាពលរដ្ឋ​ឲ្យ​​បន្ត​ចូលរួម​ទប់ស្កាត់​ និង​អប់រំ​កូនចៅ​អោយ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​។

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នៅថ្ងៃទី​២៦ខែមិថុនា ឆ្នាំ​២០២១ ​សម្តេចតេជោ ​បាន​ផ្ញើ​សារលិខិត​ជូន​ជនរួមជាតិ ​ដោយសរសេរថា ​ក្នុងនាម​រាជរដ្ឋាភិបាលនៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា និង​ក្នុងនាម​ជា​ភាគី​ហត្ថលេខី​នៃ​អនុសញ្ញា ​និង​ពិធីសារ ​របស់​អង្គការ​សហ ប្រជាជាតិ​ ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។

សម្តេច​ បាន​សម្ដែង​មនោសញ្ចេតនា​រីករាយចូលរួម និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ខ្លឹមសារ និង​ការរៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ខែមិថុនា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “​ចែករំលែក​ព័ត៌មាន​ពិត ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន គឺ​ជួយសង្គ្រោះ​ជីវិត ក្នុង​គោល​បំណង បន្ត​បំផុស​ឱ្យ​ជន​គ្រប់រូប​បង្កើន​ការ​ស្វែង​យល់​អំពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ក៏ដូចជា​យល់ដឹង​អំពី​សារៈសំខាន់នៃ​ការប្រើប្រាស់​ចំណេះដឹង និង​មាន​ភស្តុតាង​ធ្វើជា​មូលដ្ឋាន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ចូលរួម​បង្ការ ទប់ស្កាត់ ព្យាបាល ដល់​ជនដែល​ងាយ​និង​កំពុង​រងគ្រោះ​ដោយសារ​គ្រឿងញៀន​ និង​ចែករំលែក​ព័ត៌មាន​ពិត ក្នុងការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ទាំង​ក្នុង​កម្រិត​បុគ្គល គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំង​មូល​។

សម្តេច​ បាន​គូសបញ្ជាក់​ថា ទោះបីជា​យើង​សម្រេច​បាន​នូវ​លទ្ធផល​គួរ​ជាទី មោទនៈ​ក៏ដោយ ក៏​បញ្ហា​គ្រឿងញៀន​នៅតែ​ជា​បញ្ហាសង្គម​ដ៏​ស្មុគស្មាញ​មួយ ដែល​បាន​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​សង្គម​របស់​យើង​។

ដូច្នេះ​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​បន្ថែម​ទៀត​លើ​ការងារប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​ក្នុង​ដំណាក់កាល​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ឱ្យ​ស្របតាម​ខ្លឹមសារ​នៃ​ប្រធានបទ​ដែល​បាន​លើកឡើង​សម្រាប់​ឆ្នាំនេះ ​សម្តេច បាន​ណែនាំ​ និង​អំពាវនាវ អោយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​និង​គណៈបញ្ជាការ​យុទ្ធនា ​ការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខុសច្បាប់ ​ព្រមទាំង​ក្រសួង ស្ថាប័ន ​និង​អង្គភាព​ពាក់ព័ន្ធ​នានា ត្រូវ​បន្ត​យកចិត្តទុកដាក់​ម្ចាស់ការ​ប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ ​អនុវត្ត​ឱ្យ​កាន់​តែ​មានប្រសិទ្ធភាព​ទៅតាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន នូវផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់ ​លើក​ទី​៦ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ នាពេល​កន្លង​ទៅនេះ​។

ជាមួយនេះ ​ត្រូវ​ធ្វើការ​ដាស់តឿន ក្រើនរំលឹក ​និង​ណែនាំ​មន្ត្រី​ប្រតិបត្តិ​របស់​ខ្លួន​ឱ្យ​បាន​ជាប្រចាំ ក្នុងការ​អនុវត្ត​ការផ្លាស់ប្ដូរ​ កែប្រែ​ទម្លាប់​ និង​ឥរិយាបថ​នៃ​ការ​បំពេញ​ភារកិច្ច​ឱ្យស្រប​ទៅតាម​របត់​នៃ​ការរស់នៅ "​សកម្មភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩” ដោយប្រកាន់យក​នូវ​វិធានការ ៣​ការពារ ៣​កុំ - និង​វិធានការ​សុខាភិបាល​ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​បង្ការទប់ស្កាត់​ និង​ឈាន​ទៅដល់​ការ​កាត់ផ្ដាច់​ខ្សែចម្លង​ នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​នៅ​តាម​កន្លែង ធ្វើការ​មក​លើ​ខ្លួនឯង ​ក្រុមគ្រួសារ ​និង​សហគមន៍​។

គណៈកម្មការ​ទទួលបន្ទុក​ផ្សព្វផ្សាយ​អប់រំ ត្រូវ​បន្ត​ជំរុញ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ​គណៈកម្មាធិការ ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី ​ខេត្ត​ទាំងអស់ រោងចក្រ សហគ្រាស ធ្វើការ​អប់រំ​ផ្សព្វ​ផ្សាយ អំពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ឱ្យ​ស្រុះដៃ​គ្នា ជាពិសេស​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩៕

​អត្ថបទ មុត សុទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm