ប្រធានការិយាល័យប្រចាំតំបន់(UNDRR) សម្រាប់អាស៊ីប៉ាស៊ីហ្វិកបន្ដជួយកម្ពុជាលើគម្រោងប្រកាសព័ត៌មានដឹងមុនដើម្បីបញ្ជៀសពីគ្រោះធម្មជាតិ

2024/01/19 09:47:58 pm        97

ភ្នំពេញ: ប្រធានការិយាល័យប្រចាំតំបន់(UNDRR)សម្រាប់អាស៊ីប៉ាស៊ីហ្វិកក្រៅពីបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលប្រឹងប្រែងការ កាត់បន្ថយគ្រោះមហន្តរាយ នៅប្រទេសកម្ពុជានោះ UNDRR នេះបានសន្យាបន្ដសហការគាំទ្រជួយដល់កម្ពុជាបន្តទៀតជាពិសេសចំពោះការអនុវត្តនូវគម្រោងប្រកាសព័ត៌មានឱ្យដឹងមុនដើម្បីបញ្ជៀសផុតមិនមានមនុស្សសត្វរងគ្រោះថ្នាក់ឬបាត់បង់ទ្រព្យសម្បត្តិដោយសារគ្រោះធម្មជាតិនោះ។

ការបញ្ជាក់បែបនេះពីសំណាក់លោក Macro Toscan-Rivalta ប្រធានការិយាល័យប្រចាំតំបន់ (UNDRR) សម្រាប់ អាស៊ីប៉ាស៊ីហ្វិកក្នុងខណះត្រូវបានឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គ.ជ.គ.ម. និងជា ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា តំណាងឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅគណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ។

ក្នុងជំនួបនោះឯកឧត្តមបណ្ឌិត ហង្ស សាមឿន បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរដែលកន្លងមកការិយា ល័យប្រចាំតំបន់(UNDRR)សម្រាប់អាស៊ីប៉ាស៊ីហ្វិក មានទំនាក់ទំនងយ៉ាងជិតស្និតលើការងារគ្រោះមហន្តរាយនៅកម្ពុជា ហើយនេះជាដើមឆ្នាំ២០២៤ ដែលបានជួប ពិភាក្សាជាមួយលោក Macro Toscan-Rivalta និងសហការី មកពិភាក្សានិងលើកទិសដៅផែនការបន្ត ដើម្បីអនុវត្តន៏ ក្នុងវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយនិងឆ្លើយតបឲ្យទាន់ពេលវេលា។

ឯកឧត្តម បានបញ្ជាក់ផងដែរថា ប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន វាពិតជាមានសារៈសំខាន់ ដែលមិនអាចខ្វះបាន ជា ពិសេស ការពង្រឹងភាពជាដៃគូជាមួយភាគីអ្នកពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងគ្រោះ មហន្តរាយ និងប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន របស់យើងនៅកម្ពុជា ដែលជាចំណែកដ៏មានសារៈសំខាន់បំផុត ក្នុងការការពារ អាយុជីវិតរបស់ប្រជាពលរដ្ឋ ឱ្យរួចចាកផុតពីគ្រោះមហន្តរាយ និងរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។ 

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាម សម្តេចមហា បវធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយនិង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីជាអនុប្រធានទី១បានលើកឡើងថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្ម ការកាត់បន្ថយហានិភ័យគ្រោះម ហន្តរាយ ទៅក្នុងផែនការអភិវឌ្ឍន៍ និងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាពិសេស បាននឹងកំពុងរៀប ចំផែនការ សកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (NAP-DRR) ២០២៤-២០២៨ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធរបស់យើងពីផលប៉ះពាល់ដោយគ្រោះ មហន្តរាយ។ឯកឧត្តម បានបន្តថា កិច្ចសហការ និងភាព ជាដៃគូ គឺជាគន្លឹះនៃភាពជោគជ័យរួម ក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។ ជាមួយគ្នានេះការអនុវត្តគម្រោង និងគំនិតផ្តួចផ្តើមរួមគ្នា ដែលអាចពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការ គ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ជា ពិសេសដើម្បីស្វែងរកការគាំទ្រជាបន្តបន្ទាប់ពីដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយក្នុងការអនុវត្តកម្មវិធីប្រកាសព័ត៌មានឱ្យដឹងមុនសម្រាប់ទាំង អស់គ្នានៅកម្ពុជា ដែលនឹងរួម ចំណែកយ៉ាងសំខាន់ដល់សមត្ថភាពត្រៀមរៀបចំ និងឆ្លើយតបគ្រោះ មហន្តរាយ ។

ក្នុងឱកាសនៃជំនួប លោក Macro Toscan-Rivalta បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងអរគុណ ដែលបានជួបពិភាក្សាការងារ នៅពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគាំទ្រកន្លងមករបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានរួមចំណែក ដល់ការកាត់បន្ថយគ្រោះមហន្ត រាយ របស់ប្រទេសកម្ពុជា លោកក៏បានជម្រាបជូនផងដែរថា UNDRR នឹងបន្ដសហការគាំទ្រ ចំពោះការអនុវត្តគម្រោងប្រកាសព័ត៌មានឱ្យ ដឹងមុនសម្រាប់ទាំងអស់គ្នា ដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម បានថ្លែងអំណរ គុណ ចំពោះភាពជាដៃគូ របស់អង្គការ សហ ប្រជាជាតិដែលកំពុងបន្ត និងការគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្ត រាយ នៅព្រះរាជាណាចក្រកម្ពុជា៕  អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm