ជិះម៉ូតូពីស្រុកទៅយកប្រពន្ធនៅភ្នំពេញ ត្រូវគេគប់ដុំថ្មប្លន់ម៉ូតូ នៅផ្លូវជាតិលេខ២ ក្នុងស្រុកកណ្តាលស្ទឹង

2024/01/19 09:52:19 pm        2.3 K

កណ្តាល៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរក្បែរស្លាប់ បន្ទាប់ពីរូបគេបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ហើយត្រូវជនមិនស្គាល់មុខយកដុំថ្មគប់បណ្តាលឱ្យដួល ហើយក៏លើកម៉ូតូយកទៅបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចម្តុំស្ពានក្រវ៉ាត់ក្រុង ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ ហៀង ភេទប្រុស អាយុ ៤៧ ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកម៉ូតូដែលចោរប្លន់យកទៅបាត់នោះម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1AC - 2119 ជាម៉ូតូដែលជនរងគ្រោះខ្ចីគេជិះ ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះត្រូវបានពលរដ្ឋអ្នកដំណើរប្រទះឃើញដេករងរបួស​ក្នុងថ្លុកឈាមលើកំណាត់ផ្លូវជាតិលេខ២ ​តែម្នាក់ឯងនៅវេលាកើតហេតុខាងលើ ក្នុងនោះគេ​បានប្រទះឃើញដុំឥដ្ឋ និងដុំថ្មមួយចំនួនបែកនៅក្បែរខ្លួនជនរងគ្រោះផងដែរ ។ ដោយបានឃើញដូចនោះ ​ពលរដ្ឋដែលបានឃើញហេតុការណ៍ ក៏បានជួយយកទូរស័ព្ទក្នុងខ្លួន​ជនរងគ្រោះទំនាក់ទំនងទៅតាមលេខដែលមានក្នុងទូរស័ព្ទ ក៏ខលចូល​បងប្អូន​សាច់ញាតិ ទើប​សាច់ញាតិជនរងគ្រោះធ្វើដំណើរមកពីស្រុក ​ដើម្បីដឹក​បញ្ចូន​ជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

តាមប្រភពពីសាច់ញាតិ បានឱ្យដឹងថា ជនរងគ្រោះ បានធ្វើចេញពីស្រុកទាំងយប់ ទៅទទួល​ប្រពន្ធដែលកំពុងធ្វើការនៅភ្នំពេញ ​ដើម្បីត្រឡប់មកស្រុកវិញ ត្រៀម​ចូលរួម​ហែរ​ជំនូន​ក្នុងពិធីមង្គលការក្មួយស្រីបង្កើត នៅព្រឹកថ្ងៃទី១៩ ខែមករានេះ ។ ប៉ុន្តែជាអកុសល ធ្វើដំណើរមិនទាន់ដល់ភ្នំពេញផង​ ក៏ជួបរឿងហេតុបែបនេះតែម្តងទៅ ។

បច្ចុប្បន្នជនរងគ្រោះ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យបានប្រាប់សាច់ញាតិថា ស្ថានភាពរងរបួសជនរងគ្រោះ ​គឺសង្ឃឹមនៅរស់តិចតួចបំផុត ​ដោយសារផ្ទៃមុខ គឺរងរបួស​បែកធ្ងន់ធ្ងរខ្លាំងបំផុត ។

ក្នុងនោះដែរ កម្លាំងនគរបាលស្រុក និងនគរបាលថ្នាក់ខេត្ត ក៏បានចុះទៅដល់មន្ទីរពេទ្យ ដើម្បី​សាកសួរនាំព័ត៌មាន និងទទួលពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះ ដើម្បីបើកការស្រាវជ្រាវ​ឱ្យបានច្បាស់លាស់ថាជាករណីអ្វី ក្នុងការបន្តរកយុត្តិធម៌ជូនរងគ្រោះ ​ប្រសិនបើកំណត់ឃើញថា ជា​ករណីប្លន់យកម៉ូតូប្រាកដមែន សមត្ថកិច្ច​នឹងបន្តជំនាញតាមចាប់ខ្លួនជនសង្ស័យ​យកមកផ្តន្ទាទោស​តាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ស្ថានភាពជីវភាពគ្រួសារជនរងគ្រោះ​ គឺមានភាពក្រ​ខ្សត់ខ្សោយ​ខ្លាំងណាស់ រកមួយថ្ងៃរស់មួយថ្ងៃនោះទេ​ ដោយជនរងគ្រោះជាប្តីធ្វើសំណង់ ​និងដើររកក្តាមខ្យងតាមវាលស្រែ​យកមកទទួលក្នុងគ្រួសារ ​ហើយស្ត្រីជាប្រពន្ធធ្វើការស៊ីឈ្នួលនៅភ្នំពេញ ​ខណៈដែលអ្នកទាំង២ ក៏មាន​កូនប្រុសស្រី០៤នាក់ ​នៅក្នុងបន្ទុកផងដែរ ។ ឥលូវបុរសជាប្តីមកជួបរឿងអកុសល​បែបនេះ​ទៅទៀត តើឱ្យស្ត្រីជាប្រពន្ធ រំពឹងអ្វីទៀត ​ដើម្បី​ជ្រោមជ្រែង​គ្រួសារដ៏កម្សត់មួយនេះឱ្យទៅមុខបាន ។

សាច់ញាតិជនរងគ្រោះអំពាវនាវ ​សូមឱ្យសមត្ថកិច្ចជួយយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បី​តាមយក​ទ្រព្យម៉ូតូ​ដែលគាត់ខ្ចីគេយកមកវិញផង ព្រោះគាត់កំពុងក្រលំបាក​ស្រាប់ទៅហើយ តើនៅ​មានលទ្ធិភាពឯណាត្រូវសងម៉ូតូគេទៀតនោះ ​ខណៈដែលជនរងគ្រោះរងរបួសក្បែរស្លាប់បែបនេះ ។

ពលរដ្ឋអ្នកដំណើរ​ ក៏បានសំណូមពរដល់សមត្ថកិច្ចតាមមូលដ្ឋាន ​មានខេត្តកណ្តាល ​និងខេត្តតាកែវ ដែលមានការជាប់ពាក់ព័ន្ធនៅលើកំណាត់ផ្លូវជាតិ​លេខ០២ ​សូមមេត្តាបន្ថែម​កម្លាំងចេញល្បាតចេញ​ពួនស្ទាក់ ​ដើម្បីបង្ការបង្ក្រាបទប់ស្កាត់អំពើអសន្តិសុខនានា ​នាពេលរាត្រីឱ្យបានខ្លាំងខ្លាផង ខណៈដែលបច្ចុប្បន្ននេះ ​គេបានសង្កេតឃើញថា ​សកម្មភាព​ក្រុមក្មេងទំនើងកាប់ចាក់គ្នា ដេញ​គប់វាយគ្នា និងគប់វាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ​ឬក៏ឈ្លៀតឱកាសធ្វើសកម្មភាពប្លន់ ក៏កំពុងកើតមានជា​ញឹកញយ​ផងដែរ ​ព្រោះតែដងផ្លូវខាងលើ ​គឺជាផ្លូវស្ងាត់ ​ហើយងងិតទៀត ទើបជាកត្តាឱ្យក្រុមជនសង្ស័យ​អាចមាន​ឱកាសគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាព ៕ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm