យុវជនក្នុងខេត្តឧត្ដរមានជ័យ ប្ដេជ្ញារៀនយកជំនាញមួយពិតប្រាកដបញ្ចប់ការចំណាកស្រុក​ទៅធ្វើពលករ

2024/01/19 09:57:08 pm        466

យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅក្នុងខេត្តឧត្ដរមានជ័យ បាន​នាំគ្នា​ចូល​សិក្សាជំនាញបច្ចេកទេសនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានប្ដេជ្ញា​រៀន​យក​ជំនាញ​មួយ​ពិត​ប្រាកដ ដើម្បីបញ្ចប់ការចំណាកស្រុកទៅធ្វើពលករនៅប្រទេសថៃ ។

យុវជននៅក្នុងខេត្តឧត្ដរមានជ័យ បានចូលសិក្សាជំនាញបច្ចេកទេស បានលើកឡើងថា ដោយ សារ​មាន​ការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ពួកគេបានបង្ហាញក្តីសង្ឃឹមថា នៅ​ពេលបញ្ចប់វគ្គសិក្សាជំនាញបច្ចេកទេស នៅថ្ងៃខាងមុខ ពួកគេនឹង​មាន​ជីវភាព​មួយ​ដ៏​ល្អ​ប្រសើរ តាមរយៈការមានការងារធ្វើសមរម្យ ដោយការប្រើប្រាស់ជំនាញដែលបានសិក្សា ឬអាច​បើក​អាជីវកម្មដោយខ្លួនឯង ដើម្បីបញ្ចៀស​ការ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការងារ​ដោយ​ប្រថុយ​ប្រថាន​នៅ​ឯប្រទេស​ជិតខាងផងដែរ ។

លោក ហេង គឹមស៊្រុន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ បានឱ្យដឹង ថា សម្រាប់វគ្គសិក្សាដំបូងនេះ មជ្ឈមណ្ឌលទទួលបានសិស្សចុះឈ្មោះចូលរៀន ចំនួន​ជាង​១០៤​នាក់ ក្នុងនោះសិស្សស្រី ចំនួន៣៦នាក់ លើជំនាញកុំព្យូទ័រ បរិក្ខារម៉ាស៊ីនត្រជាក់ យានយន្ត សំណង់ ​អ៊ុតសក់ ផ្នែកជួសជុលកុំព្យូទ័រ និងផ្នែកតបណ្តាញអគ្គិសនី ផងដែរ ។

លោកបានឱ្យដឹងដែរថា មានយុវជនមួយចំនួនទៀត ដែលនៅក្នុងមូលដ្ឋានឆ្ងាយនៃខេត្តនេះបាន បោះបង់​ការសិក្សាក្រោយបានចុះឈ្មោះហើយ ដោយងាកទៅរកការងារធ្វើនៅឯប្រទេសថៃវិញ តាម​ការអូសទាញរបស់ក្រុមមេខ្យល់ បើទោះជាពួកគេបានទទួលប្រាក់ឧបត្ថម្ភបន្ថែមប្រចាំខែ កំលុង​ពេលទទួល ការបណ្ដុះបណ្ដាលក្ដី ៕ អត្ថបទ៖ ឃិន សារិទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm