រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងទួរគី ពិភាក្សាគ្នាអំពីទំនាក់ទំនង និងការអភិវឌ្ឍក្នុងតំបន់

2024/01/19 10:36:04 pm        86

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amir-Abdollahian) និងសមភាគីទួរគី លោកហាកាន ហ្វីដា ( Hakan Fidan) កាលពីថ្ងៃព្រហស្បតិ៍ បានពិភាក្សាគ្នាតាមទូរស័ព្ទទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍ ក្នុងតំបន់ នាពេលថ្មីៗនេះ។

សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា លោក អាមីរ៉ាប់ឌូឡាហៀន បានគូសបញ្ជាក់ពី«វិធីសាស្រ្តដែលមិនអាចត្រឡប់វិញបាន»របស់អ៊ីរ៉ង់ ក្នុងការពង្រីកទំនាក់ទំនងរបស់ខ្លួនជាមួយរដ្ឋជិតខាង ដោយកត់សម្គាល់ថា សន្តិសុខនៃប្រទេសក្នុងតំបន់មាន «ទំនាក់ទំនងគ្នាទៅវិញទៅមក»។ 

លោកបានបន្តថា៖«ការប្រយុទ្ធរួម និងការសម្រេចចិត្តប្រឆាំងនឹងក្រុមភេរវកម្ម គឺជាការទទួលខុសត្រូវរួមរបស់ប្រទេសទាំងអស់ ក្នុងតំបន់»។

ប្រមុខការទូតរបស់អ៊ីរ៉ង់ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ខ្លួនជាមួយទួរគី ដោយបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចនាពេលអនាគតរបស់ប្រធានាធិបតីអ៊ីរ៉ង់លោកអ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ទៅកាន់ទីក្រុងអង់ការ៉ា ( Ankara) នឹងជួយជំរុញទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងធ្វើឲ្យសន្តិសុខក្នុងតំបន់ប្រសើរឡើង។

លោករ៉េស៊ី បានលុបចោលដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់ខ្លួនទៅកាន់ប្រទេសទួរគី បន្ទាប់ពីការវាយប្រហារភេរវកម្មនៅទីក្រុង Kerman ភាគអាគ្នេយ៍ កាលពីថ្ងៃទី៣ ខែមករា បានសម្លាប់មនុស្សជាង ៩០នាក់ និងជាច្រើននាក់ទៀត រងរបួស។

សេចក្តីថ្លែងការណ៍ បាននិយាយថា សម្រាប់ផ្នែករបស់ខ្លួន លោកហ្វីដាន បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការរក្សា និងពង្រឹង «ទំនាក់ទំនងជាបងប្អូន» ក្នុងចំណោមរដ្ឋក្នុងតំបន់។

ទីភ្នាក់ងារ Anadolu របស់ទួរគី បានរាយការណ៍ថា នៅក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃបន្ទាប់ លោក ហ្វីដាន បានថ្លែងថា លោកបាននិយាយទៅកាន់សមភាគីអ៊ីរ៉ង់ និងប៉ាគីស្ថានរៀងៗខ្លួន ដោយអំពាវនាវឲ្យបន្ថយស្ថានការណ៍ និងធ្វើឲ្យមានភាពស្ងប់ស្ងាត់ឡើងវិញ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm