មន្ទីរបញ្ចកោណ៖ អាមេរិកមិនមែនធ្វើសង្រ្គាមជាមួយក្រុមហ៊ួទីនៅយេម៉ែនទេ តែអនុវត្តវិធានការ «ការការពារខ្លួន»

2024/01/19 10:38:58 pm        191

អ្នកនាំពាក្យរងរបស់មន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមករា) ថា សហរដ្ឋអាមេរិកមិនមានសង្រ្គាមជាមួយក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែននោះទេ តែជាវិធានការ «ការការពារខ្លួន» ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារទៅលើនាវា នៅសមុទ្រក្រហម។

ការវាយប្រហារដោយកងជីវពលរបស់ក្រុមហ៊ួទី ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់នៅលើកប៉ាល់ទាំងក្នុង និងជុំវិញសមុទ្រក្រហមចាប់តាំងពីខែវិច្ឆិកា បានធ្វើឲ្យពាណិជ្ជកម្មរវាងអាស៊ី និងអឺរ៉ុបមានភាពយឺតយ៉ាវ និងធ្វើឲ្យប្រទេសមហាអំណាចព្រួយបារម្ភពីការកើនឡើងនៃសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។

ក្រុម Houthis និយាយថា ពួកគេកំពុងធ្វើសកម្មភាព ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ហើយបានគម្រាមកំណត់គោលដៅលើនាវាអាមេរិក ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិក និងអង់គ្លេសលើទីតាំងនានារបស់ក្រុម។

ជាមួយគ្នានេះ យោធាអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារបន្ថែម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមករា) ដោយដាក់គោលដៅទៅលើមីស៊ីលប្រឆាំងនាវាចំនួន ២គ្រាប់របស់ក្រុមហ៊ួទី ដែលកំពុងត្រូវបានរៀបចំ ដើម្បីបាញ់ចូលទៅក្នុងសមុទ្រក្រហម ហើយចាត់ទុកថា ជា «ការគំរាមកំហែងជិតកើតមាន» ចំពោះការដឹកជញ្ជូន និងនាវាកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm