ការផ្ទុះអាវុធរវាងអ៊ីរ៉ង់ និងប៉ាគីស្ថាន ផ្ដើមចេញពីភាពរំជើបរំជួល នៅតំបន់ព្រំដែន

2024/01/19 11:09:11 pm        100

អនុប្រធានស្ថាប័ន Brookings និងនាយកគោលនយោបាយការបរទេស លោកស្រី Suzanne Maloney បាននិយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់លើប៉ាគីស្ថាន ក្នុងសប្តាហ៍នេះ ដែលបាននាំឲ្យការតបតផ្នែកយោធាយ៉ាងឆាប់រហ័ស ទំនងជាមានបំណងធ្វើឲ្យមានការផ្លាស់ប្ដូរក្នុងតំបន់ ប៉ុន្តែបង្កើនហានិភ័យនៃការកើនឡើងភាពតានតឹង ឬភាពចលាចល ក្នុងតំបន់កាន់តែខ្លាំង។

អ្នកវិភាគ ២រូប និងមន្ត្រី ២នាក់ បានលើកឡើងថា ប្រទេសជិតខាងទាំង២ ដែលប្រដាប់ដោយអាវុធធុនធ្ងន់ ជារឿយៗតែងមានជម្លោះលើអស្ថិរភាព នៅតាមព្រំដែនរបស់ពួកគេ ដែលហាក់ដូចជាចង់ព្យាយាមទប់ស្កាត់ភាពតានតឹងដែលបណ្តាលមកពីការឈ្លានពានឆ្លងព្រំដែនកម្រិតខ្ពស់បំផុត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លោកស្រី Maloney បាននិយាយថា៖ «មានជម្លោះជាយូរមកហើយ នៅតាមព្រំដែនអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងអ៊ីរ៉ង់។ ខ្ញុំគិតថា មានការប៉ុនប៉ងដោយចេតនា ដើម្បីធានាថា គ្មានយោធាណាមួយ ត្រូវបានវាយប្រហារលើភាគីណាមួយនោះទេ។ ជនជាតិអ៊ីរ៉ង់បានវាយប្រហារអ្វីដែលពួកគេបានពិពណ៌នាថា ជាក្រុមជីវពលដូចប្រជាជនប៉ាគីស្ថានដែរ»។

អ៊ីរ៉ង់បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅជុំវិញតំបន់ កាលពីថ្ងៃអង្គារ (ទី១៦ ខែមករា) ដោយការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងអ្វីដែលខ្លួនបានពិពណ៌នាថា ជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិកាយស៊ុននីដ៏រឹងរូស នៅភាគនិរតីប៉ាគីស្ថាន។ ២ថ្ងៃក្រោយមក ជាការសងសឹក ប៉ាគីស្ថាន បានវាយប្រហារអ្វីដែលខ្លួននិយាយថា ជាក្រុមសកម្មប្រយុទ្ធបំបែកខ្លួន នៅអ៊ីរ៉ង់ ដែលជាការវាយប្រហារតាមអាកាសលើកដំបូងលើដីអ៊ីរ៉ង់ ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់ឆ្នាំ១៩៨០-១៩៨៨។

ចំណាត់ការនេះបានធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីអស្ថិរភាពនៅមជ្ឈិមបូព៌ា ដែលបានរីករាលដាលចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ផ្ទុះឡើងនៅក្នុងខែតុលា។ កងជីវពលដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ ពីយេម៉ែន ដល់លីបង់ បានបើកការវាយប្រហារលើគោលដៅរបស់អាមេរិក និងអ៊ីស្រាអែល រួមទាំងការដឹកជញ្ជូនសមុទ្រក្រហម ដោយការអាណិតអាសូរជាមួយប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។

ការវាយប្រហារនេះក៏បានកើតឡើង ១ថ្ងៃបន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលខ្លួនបាននិយាយថា បានកំណត់គោលដៅចារកម្មអ៊ីស្រាអែល និងប្រតិបត្តិការរដ្ឋឥស្លាមរៀងៗខ្លួន។ ហើយលោកស្រី Maloney បាននិយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់ក៏មានគោលបំណងបង្ហាញពីឥទ្ធិពលរបស់ខ្លួននៅក្នុងបរិបទនៃវិបត្តិក្នុងតំបន់ ជុំវិញតំបន់ហ្កាហ្សាផងដែរ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm