រដ្ឋមន្ត្រីរបស់ជីប៊ូទី៖ IGAD អំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹង រវាងសូម៉ាលី និងអេត្យូពី ជុំវិញកិច្ចព្រមព្រៀងកំពង់ផែ

2024/01/19 11:10:15 pm        101

បណ្ដាប្រមុខរដ្ឋមកពីអាជ្ញាធរអន្តររដ្ឋាភិបាលស្ដីពីការអភិវឌ្ឍន៍ (IGAD) ដែលមានសមាជិក៨ប្រទេស បានជួបប្រជុំគ្នា នៅទីក្រុង Entebbe (អង់តេបបេ) ប្រទេសអ៊ូហ្គង់ដា កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមករា) ដើម្បីស្វែងរកដោះស្រាយវិបត្តិការទូត ដែលកំពុងកើនឡើង រវាងប្រទេសសូម៉ាលី និងទីក្រុង Addis Ababa (អាឌីសអាបេបា)។

បណ្ដាមេដឹកនាំទាងនោះបានជួបគ្នា ខណៈដែលសូម៉ាលីបានច្រានចោលការពិភាក្សាណាមួយជាមួយប្រទេសអេត្យូពីអំពីកិច្ចព្រមព្រៀងរបស់ទីក្រុងអាឌីសអាបេបា ក្នុងការជួលកំពង់ផែនៅក្នុងតំបន់ផ្ដាច់ខ្លួនរបស់ប្រទេស Somaliland (សូម៉ាលីឡែន)។

ក្រោមអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១ ខែមករា ប្រទេសអេត្យូពីនឹងពិចារណាលើការទទួលស្គាល់ឯករាជ្យភាពរបស់សូម៉ាលីឡែន ជាថ្នូរនឹងការមានសិទ្ធិចូលទៅកាន់សមុទ្រក្រហម មួយផ្នែកតាមរយៈការជួលកំពង់ផែ។

សូម៉ាលីឡែនបានប្រកាសឯករាជ្យពីសូម៉ាលីក្នុងឆ្នាំ១៩៩១ ប៉ុន្តែមិនទទួលបានការទទួលស្គាល់ពីប្រទេសណាមួយឡើយ ហើយកិច្ចព្រមព្រៀងជួលកំពង់ផែដែលនឹងជាប្រយោជន៍ដល់ប្រទេសអេត្យូពី ដែលឥតមានព្រំដែនជាប់សមុទ្រនោះ បានធ្វើឲ្យប្រទេសសូម៉ាលីខឹងសម្បាយ៉ាងខ្លាំង។

ការកើនឡើងនូវសង្គ្រាមពាក្យសម្ដី ក្នុងនោះរួមទាំងការគំរាមកំហែងដោយប្រទេសសូម៉ាលី ក្នុងការធ្វើសង្គ្រាម ដើម្បីរារាំងកិច្ចព្រមព្រៀងមិនឲ្យមានការឆ្លងកាត់ បាននាំឲ្យសហភាពអាហ្រ្វិកអំពាវនាវ កាលពីថ្ងៃពុធ (ទី១៧ ខែមករា) ឲ្យមានការអត់ធ្មត់ និង «ការសន្ទនាប្រកបដោយអត្ថន័យ»៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm