
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន នឹងបើកកិច្ចប្រជុំសន្តិសុខបន្ទាន់មួយនៅថ្ងៃសុក្រនេះ ជាមួយប្រធានយោធា និងចារកម្ម បន្ទាប់ពីបានវាយប្រហារតាមអាកាសដ៏សាហាវជាមួយអ៊ីរ៉ង់លើគោលដៅសកម្មប្រយុទ្ធ ក្នុងសប្តាហ៍នេះ។
សកម្មភាពយោធាដ៏កម្រនៅក្នុងតំបន់ព្រំដែនដ៏ផុយស្រួយ គឺតំបន់ Baluchistan ដែលត្រូវបានបែងចែក រវាងប្រទេសទាំងពីរ បានធ្វើឲ្យភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង ដែលផ្ទុះឡើងដោយសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។
អ៊ីរ៉ង់បានធ្វើការវាយប្រហារដោយមីស៊ីល និងយានដ្រូនទៅលើអ្វីដែលខ្លួនហៅថា គោលដៅភេរវកម្ម ក្នុងប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃអង្គារ ដោយប៉ាគីស្ថានបានវាយលុកទៅលើគោលដៅសកម្មប្រយុទ្ធនៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍។
ប្រទេសប៉ាគីស្ថាន បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីទីក្រុងតេអេរ៉ង់ ហើយបាននិយាយថា បេសកជនរបស់អ៊ីរ៉ង់ ដែលកំពុងបំពេញទស្សនកិច្ចនៅស្រុកកំណើត ត្រូវបានរារាំងមិនឲ្យត្រឡប់ទៅទីក្រុងអ៊ីស្លាម៉ាបាដវិញ។
អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក បានអំពាវនាវឲ្យមានការអត់ធ្មត់ ខណៈដែលប្រទេសចិន បានស្នើឲ្យមានការសម្របសម្រួលគ្នា។