វិមានក្រឹមឡាំង៖ សោកស្តាយដែលអាហ្សង់ទីនសម្រចមិនចូលរួមជាមួយ BRICS តែសង្ឃឹមថា នឹងពិចារណាឡើងវិញ

2024/01/20 05:29:42 am        116

វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី១៩ ខែមករា) បាននិយាយថា ខ្លួនសោកស្តាយដែលប្រទេសអាហ្សង់ទីន សម្រេចមិនចូលរួមជាមួយប្លុក BRICS តែសង្ឃឹមថា ទីក្រុង Buenos Aires នឹងពិចារណាឡើងវិញ។

លោកស្រី Diana Mondino រដ្ឋមន្ត្រីការបរទេសថ្មីអាហ្សង់ទីន បាននិយាយកាលពីខែវិច្ឆិកាថា ប្រទេសរបស់លោកស្រីនឹងមិនចូលរួមជាមួយក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ឬ BRICS នោះទេ បើទោះបីជាត្រូវបានអញ្ជើញឲ្យចូលរួមក៏ដោយ។ ជំនួសវិញ ប្រធានាធិបតីលោក Javier Milei បានជ្រើសរើសពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។

តាមរយៈការហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយអំពីការសម្រេចរបស់អាហ្សង់ទីនថា៖ «ពិតណាស់ នេះជារឿងគួរសោកស្តាយ ប៉ុន្តែនេះគឺជាសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសអាហ្សង់ទីន ហើយយើងគោរពការសម្រេចណាមួយរបស់ទីក្រុង Buenos Aires។ តែបើតាមគំនិតខ្ញុំ យើងសង្ឃឹមថា ថ្នាក់ដឹកនាំប្រទេសអាហ្សង់ទីន អាចនឹងមើលឃើញពីផលចំណេញសម្រាប់អាហ្សង់ទីនផ្ទាល់ ក្នុងការវិញត្រឡប់ទៅចូលរួមជាមួយប្លុក BRICS វិញ»។

សូមបញ្ជាក់ថា ក្រុមប្រទេសកំពុងអភិវឌ្ឍន៍នៃប្លុក BRICS ដែលពីមុនមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង កំពុងស្ថិតក្នុងដំណើរការពង្រីកសមាជិក ដើម្បីទទួលយកប្រទេសផ្សេងទៀត។ បន្ថែមពីលើអាហ្សង់ទីន ប្លុកនេះកាលពីខែសីហា បានយល់ព្រមទទួលយកអារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប និងអារ៉ាប់រួម ជាសកម្មភាពមួយក្នុងគោលបំណងពន្លឿនដល់ការជំរុញរបស់ខ្លួន ដើម្បីកែប្រែសណ្ដាប់ធ្នាប់ពិភពលោកដែលខ្លួនមើលឃើញថា ហួសសម័យហើយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm