រថក្រោះអ៊ីស្រាអែលបន្តរុលឆ្ពោះទៅមន្ទីរពេទ្យធំបំផុតដែលនៅតែដំណើរការ ក្នុងតំបន់ហ្កាហ្សា

2024/01/20 05:30:42 am        102

រថក្រោះអ៊ីស្រាអែល នៅថ្ងៃសុក្រ (ទី១៩ ខែមករា) បានបង្កើនការរុលទៅមុខជាថ្មីចូលទៅក្នុងទីក្រុងដ៏សំខាន់របស់តំបន់ហ្កាហ្សាភាគខាងត្បូង ជាកន្លែងដែលកំពុងផ្តល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ ដែលត្រូវបានបង្ខំឲ្យធ្វើដំណើរទៅទីនោះដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដែលជាថ្មីម្តងទៀត បានទៅតែកៀកមន្ទីរពេទ្យដ៏ធំបំផុតរបស់ដែនដីនេះ ដែលនៅតែដំណើរការ។

ប្រជាជននៅក្នុងមន្ទីរពេទ្យ Nasser របស់ទីក្រុង Khan Younis ដែលត្រូវបង្ខំប្រែក្លាយទៅជាទីជម្រកសម្រាប់អ្នកស្រុកតំបន់ហ្កាហ្សា ក៏ដូចជាសម្រាប់ជំងឺ បានរាយការណ៍ថា ពួគគេបានឮការបាញ់ផ្លោងចេញពីរថក្រោះ ដែលកំពុងរុលឆ្ពោះទៅភាគខាងលិចនៃទីក្រុងនេះ ខណៈដែលអ្នកស្រុកក៏បានរាយការណ៍ពីការប្រយុទ្ធគ្នាដោយកាំភ្លើងយ៉ាងខ្លាំងក្លាទៅកាន់ភាគខាងត្បូងផងដែរ។

ក្រសួងសុខាភិបាលតំបន់ហ្កាហ្សាបានប្រាប់ឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីន ១៤២នាក់ ត្រូវបានសម្លាប់ និង២៧៨នាក់រងរបួស ក្នុងរយៈពេល២៤ម៉ោងមុននេះ។ មន្ត្រីអ៊ីស្រាអែលបានចោទប្រកាន់ក្រុមយុទ្ធជនហាម៉ាសថា បានធ្វើប្រតិបត្តិការពីមន្ទីរពេទ្យ Nasser ដែលបុគ្គលិករបស់មន្ទីរពេទ្យបដិសេធ។

សូមរំលឹកថា ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស ទៅលើទីក្រុង និងភូមិនានា ជុំវិញតំបន់ហ្កាហ្សា ការទម្លាក់គ្រាប់បែក និងការវាយលុកផ្លូវគោករបស់អ៊ីស្រាអែល បានចាប់ផ្តើមឡើង ដោយបានបំផ្លាញភាគច្រើននៃតំបន់ភាគខាងជើងចំនួន ២ភាគ៣ នៃតំបន់ឆ្នេរសមុទ្រ ដែលប្រវែង ៤៦គីឡូម៉ែត្រ។

ហើយបើយោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រហែល ៨៦ភាគរយនៃចំនួនប្រជាជន ២,៣ លាននាក់ ត្រូវបានបង្ខំឲ្យស្វែងរកទីជម្រកនៅភាគខាងត្បូង ជាតំបន់ដែលឥឡូវនេះ ក្លាយជាចំណុចផ្តោតនៃយុទ្ធនាការរបស់អ៊ីស្រាអែល ក្នុងការកម្ចាត់ចលនាហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm       
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        25
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm