អ៊ីរ៉ង់ចាប់ផ្តើមសមយុទ្ធការពារដែនអាកាសក្នុងពេលមានភាពតានតឹងក្នុងតំបន់កើនឡើង

2024/01/20 04:22:04 pm        224

អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានធ្វើសមយុទ្ធការពារដែនអាកាសដោយជោគជ័យ ដោយ​​ប្រើប្រាស់យានដ្រូន ត្រូវបានរៀបចំឡើងដើម្បីស្ទាក់ចាប់គោលដៅរបស់សត្រូវនៅក្នុងតំបន់ ដែល​លាត​សន្ធឹងពីឆ្នេរភាគនិរតីរបស់ខ្លួន ទៅឆ្នេរភាគអាគ្នេយ៍ ក្នុងពេលមាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​នៅក្នុ​ងតំបន់។

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសប៉ាគីស្ថាន បានបើកការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​អ្វី​ដែល​ខ្លួន​បាន​និយាយថា ជាក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួននៅខាងក្នុងប្រទេសអ៊ីរ៉ង់ ជាការវាយ​ប្រហារ​សង​សឹក រយៈពេលពីរថ្ងៃបន្ទាប់ពីទីក្រុងតេអេរ៉ង់ បាននិយាយថា​ខ្លួន​បាន​វាយ​ប្រហារ​លើ​មូលដ្ឋាន​របស់​ក្រុម​មួយ​ផ្សេង​ទៀតនៅក្នុងទឹកដីប្រទេសប៉ាគីស្ថាន។

ការវាយប្រហារក្នុងជម្លោះ គឺជាការឈ្លានពាន​ឆ្លង​ព្រំដែន​កម្រិត​ខ្ពស់បំ​ផុត​ក្នុង​រយៈពេ​ល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ហើយបានបង្កើនការព្រមានអំពីអស្ថិរភាពកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា ចាប់​តាំង​ពី​សង្រ្គាម​រវាង​អ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។

ប្រទេស​អ៊ីរ៉ង់ និងប៉ាគីស្ថាន មានប្រវត្តិនៃទំនាក់ទំនងមិនរឹងមាំនោះទេ ប៉ុន្តែប្រទេសទាំងពីរ បាន​បង្ហាញ​សញ្ញា​ពី​បំណង​ចង់ធ្វើឱ្យភាពតានតឹងកាន់តែចុះខ្សោយ បន្ទាប់ពីការវាយប្រហារ​នៅ​សប្តាហ៍​​នេះ។

ទោះជាយ៉ាងណា ប៉ាគីស្ថាន បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការធ្វើការជាមួយប្រទេសអ៊ីរ៉ង់ លើ បញ្ហាទាំងអស់ នៅក្នុងការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ កាល​ពី​ថ្ងៃ​សុក្រ បន្ទាប់ពីការវាយប្រហារតគ្នា៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        10
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm