សហជីពវិស័យកាត់ដេរ និងសំណង់ ប្តេជ្ញាលុបបំបាត់ភាពអវិជ្ជមាន ក្នុងរោងចក្រសហគ្រាស

2024/01/20 05:04:18 pm        127

ក្នុងឱកាសទើបទទួលបានតំណែងជាប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា អាណិត្តទី៨ លោក តុល ផាន់មឿង បានប្តេជ្ញាថា នឹងដឹកនាំក្រុមការងារទាំងមូល ដើម្បី​លុប​បំបាត់​នូវ​រាល់​អសកម្ម​ភាព ដែលក្រុមហ៊ុនណាមិនអនុវត្តទៅតាមច្បាប់ស្តីពីការងារ និងការងា​រ​មួយ​ចំនួន​ទៀត​ដែល​មិន​បាន​អនុវត្តនៅក្នុងក្រុមហ៊ុន។

លោក តុល ផាន់មឿង បានអះអាងយ៉ាងដូច្នេះ បន្ទាប់​ពី​លោក​បាន​ប្រឡូក​ក្នុង​វិស័យ​សហជីព​អស់​រយៈពេល​ជាច្រើនឆ្នាំមកហើយនៅកម្ពុជា ដែលតែងតែចូលជ្រៅទៅដល់រោងចក្រ សហគ្រាស ក្រុមហ៊ុន ក៏ដូចជាបង្កើតចលនាកម្មករនិយោជិត និងការងារកសាងបក្សនៅតាមរោងចក្រ សហ​គ្រាស​ គ្រឹះស្ថានជាដើម។

លោកបានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងទៀតថា គិតមកដល់បច្ចុប្បន្ននេះ អគ្គ​សម្ព័ន្ធ​សហភាព​សហជីព​កម្ពុជា​បានដំណើរការជាង ១០ឆ្នាំមកហើយ ដោយគ្របដណ្តប់លើវិស័យវាយនភ័ណ្ឌ កាត់ដេរស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប និងវិស័យសំណង់។ លោក​បាន​ប្តេជ្ញា​ថា នឹងខិតខំយ៉ាងណា អនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែល​ជួយ​ដល់កម្មករ កម្មការិនី បុគ្គលិកក្នុងការងារ និងជីវភាពរស់នៅ ព្រមទាំង​ចូលរួម​ទំនាក់​ទំនង​ជាមួយ​ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ​ដើម្បី​ជួយ​សម្រួល​ដល់​សហជីព​នានា​ឲ្យ​ចេះ​សាមគ្គីគ្នា។ លោកសន្យាទៀតថា ក៏នឹងចូលរួមជួយសម្របសម្រួល និងស្វែង​រក​ដំណោះ​ស្រាយ​វិវាទដែល​កើតមានឡើងនៅក្នុងរោងចក្រ សហគ្រាស គ្រឹះស្ថាននានា​របស់​សមាជិក​ផង​ដែរ​។

ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុង​ឱកាស​អញ្ជើញ​ជា​អធីបតី​ក្នុងពិធីប្រកាសចូលកាន់ដំណែងប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា (CGCU) ឆ្នាំ២០២៤-២០២៥ អាណត្តិទី៨ កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ បាន​មាន​ប្រសាសន៍ថា កន្លងមក CGCU បានចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ដោយ​បាន​ពង្រឹង​ស្មារតី​សាមគ្គី​ភាពជាធ្លុងមួយ ដើម្បីជាផលប្រយោជន៍ប្រទេសជាតិ និងផល​ប្រយោជន៍​រួមក្នុង​ស្ថាប័ន​ខ្លួន​ផ្ទាល់ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏​បាន​ផ្តល់​អនុសាសន៍ទៅដល់ CGCU ត្រូវពង្រឹង​កម្លាំង​កម្មករ​និយោជិត​ដែល​ជា​សមាជិក​របស់​សហជីព​ដែល​មានស្រាប់ ឲ្យយល់អំពីច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព ឲ្យបាន​ទូលំ​ទូលាយ​ ជាពិសេសលក្ខខណ្ឌការងារនៃច្បាប់ថ្មីៗដែលក្រសួងការងារ បានផ្សព្វផ្សាយរួចហើយ និង​ត្រូវ​រួប​រួម​សាមគ្គីភាពផ្ទៃក្នុងអោយបានល្អបំផុតដើម្បីការរីកចម្រើនរបស់អង្គភាព និង​បម្រើ​ផល​ប្រយោជន៍​ជូន​ប្រទេសជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm