ក្រសួងការងារ ណែនាំសហគ្រាសពង្រឹងវិធានការបង្ការអគ្គិភ័យ វិធានការសុវត្ថិភាព និងសុខភាពជូនកម្មករ

2024/01/20 05:16:54 pm        197

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានចេញ​នូវ​សេចក្តី​ណែនាំទៅ​កាន់​សហគ្រាស គ្រឹះស្ថាន ត្រូវពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និង​សុខ​ភាព​ការងារ​របស់កម្មករ និយោជិត បើធ្វេសប្រហែស បណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យ​សម្បត្តិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ត្រូវទទួលរងពិន័យតាមច្បាប់ស្តីពី ការងារ និង​ការ​ផ្ដន្ទាទោសព្រហ្មទណ្ឌផ្សេងទៀត ។

យោងតាមសេចក្តីណែនាំក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា រយៈពេលថ្មីៗកន្លងមកនេះ សង្កេតឃើញ​មាន​ករណី​អគ្គិភ័យ​កើត​ឡើង​ជា​បន្ត​បន្ទាប់​នៅតាមសហគ្រាស គ្រឹះស្ថានមួយចំនួន បានធ្វើឱ្យបាត់បង់អាយុជីវិតមនុស្ស និង​ប៉ះពាល់​សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ដំណើរការអាជីវកម្ម សន្តិសុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ និងស្របពេលក្រសួងធនធានទឹក និងឧតុនិយម បានប្រកាស​ពី​ការ​ឡើង​កម្ដៅ​អាកាសធាតុដល់ ៤១°C នៅខែមេសា និងឧសភា ឆ្នាំ២០២៤ ។

សេចក្តី​ណែនាំបន្តថា ដូចនេះម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូល​រួម​ពង្រឹង​ការ​អនុវត្ត​នូវវិធានការ បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខ​ភាព​ការងារ​របស់​កម្មករ​និយោជិត សំដៅធានាបាននូវបរិយាកាស នៅកន្លែងធ្វើការប្រកបដោយសុវត្ថិភាព ទប់ស្កាត់​បាន​នូវ​គ្រោះ​អគ្គិភ័យ និងករណីដួលសន្លប់ គឺត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តន៍​ឱ្យ​ម៉ឺងម៉ាត់​នូវ​វិធានការចាំបាច់មួយចំនួន ។

 ក្នុងនោះរួមមាន បង្កើនការត្រួតពិនិត្យជាប្រចាំ នូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ធ្វើ​ការ​វាស់​កម្តៅ​ឧបករណ៍​ផ្ដល់​ចរន្តអគ្គិសនី, ត្រួតពិនិត្យ និងជំរុញការអនុវត្តតួនាទី និងភារកិច្ចរបស់គណៈកម្មការ ឬក្រុមការងារសុវត្ថិភាព និងសុខភាព, អប់រំ និងបណ្តុះ​បណ្តាល​កម្មករ​និយោជិត​ឱ្យ​យល់​ដឹង​អំពី​សញ្ញា​សុវត្ថិភាព របៀបជម្លៀសខ្លួន និងធ្វើលំហាត់សមឱ្យបានទៀងទាត់, ត្រួតពិនិត្យ​ជា​ប្រចាំ​នូវ​មធ្យោបាយ​សង្គ្រោះបឋម និងដំណើរការគិលានដ្ឋានប្រចាំសហគ្រាស, ត្រួតពិនិត្យ និងធ្វើ​តេស្ត​សាក​ល្បង​ប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ, ត្រួតពិនិត្យជាប្រចាំនូវច្រកអាសន្ន ដែល​អាច​ជម្លៀស​ខ្លួនចេញដោយសុវត្ថិភាព គ្មានឧបសគ្គ និងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិ ​នៅ​ពេល​ដាច់​ចរន្តអគ្គិសនី និងរៀបចំឱ្យមានផែនការឆ្លើយតបនៅគ្រាអាសន្ន ។

ប្រភពបន្ថែមថា ត្រូវត្រួតពិនិត្យ និងថែទាំជាប្រចាំប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ នៅតាមអគារធ្វើការ, បើក​បង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារផលិតកម្ម, ណែនាំ​ដល់​កម្មករ​និយោជិតបរិភោគទឹកស្អាត និងមានអនាម័យ, ត្រួតពិនិត្យ និងចាត់វិធានការចាំបាច់ ដើម្បី​ឆ្លើយតបទៅនឹងការសាយភាយ នៃសារធាតុគ្រោះថ្នាក់ និងចំពោះសហគ្រាស គ្រឹះស្ថាន ដែល​ប្រើ​ប្រាស់ឡចំហាយ ត្រូតពិនិត្យជាប្រចាំនូវការប្រើប្រាស់ ។

ក្នុងករណី​ចាំបាច់ អាចធ្វើការទំនាក់ទំនងតាមរយៈប្រព័ន្ធHotline លេខ“១២៩៧” ឬក្រុម​តេឡេក្រាម “សម្រាប់និយោជក” (https://t.me/EmployerChat) ឬក្រុមតេឡេក្រាម “សម្រាប់​កម្មករ​និយោជិត” (https://t.me/ KhmerWorkerChat) ឬអាជ្ញាធរពាក់ព័ន្ធ ដើម្បី​ចុះ​ធ្វើ​ការ​វាយ​តម្លៃ​កម្រិត​ហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាពកម្មករនិយោជិត ក្នុងអំឡុង​ពេល​សីតុណ្ហភាព​ឡើងកម្ដៅខ្លាំង៕ អត្ថបទ៖ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        6
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        36
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm