ប្រជាពលរដ្ឋសប្បាយរីករាយ ក្រោយពេលអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាត និងអភិរក្ស​នៅទីតាំងទួល​ប្រាសាទគោកបល្ល័ង្គឡើងវិញ

2024/01/20 07:13:45 pm        146

កាលពីអំឡុងដើមខែមករា ឆ្នាំ២០២៤ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា ដោយមាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បានចុះសម្អាតព្រៃជុំវិញទីតាំងបុរាណដ្ឋាន ប្រាសាទគោកបល្ល័ង្គ បន្ទាប់​មក​កាយ​​យក​អាចម៍ដីដែលចាក់លុប ចេញពីទីតាំងកសិន្ធុ ស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បី​កិច្ចការងារអភិរក្ស ការងារនេះធ្វើឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនោះបង្ហាញការគាំទ្រ និង​សប្បាយរីករាយជាខ្លាំង។

លោក ឈុន ឈឿន ប្រជាការពារក្នុងភូមិបឹង បានឱ្យដឹងថា លោកសូមគាំទ្រ និងចូលរួម​ជួយ​គ្រប់​សកម្មភាព​ដែល​អាជ្ញាធរជាតិអប្សរា បានចុះមកធ្វើការសម្អាតព្រៃ និងស្តារកសិន្ធុទឹក នៅទីតាំង​បុរាណ​ដ្ឋាន​នៃ​ប្រាសាទគោកបល្ល័ង្គនេះ។ លោកថា កាលដើមឡើយធ្លាប់​បាន​ឭការ​ដំណាល​របស់​ឪពុកម្តាយ អំពីទីទួលប្រាសាទនេះនៅមានរូបរាងខ្លះៗ ប៉ុន្តែជាបន្តបន្ទាប់មក បាន​រង​ការ​ខូចខាត​ទ្រុឌ​ទ្រោមស្ទើរតែបាត់បង់រូបរាងអស់ជាច្រើនឆ្នាំមកហើយ ដោយកត្តាផ្សេងៗជាច្រើន។ ក្នុងនាម​ប្រជា​ពលរដ្ឋមួយរូប លោកឈុន ឈឿន ពិតជាសប្បាយ​រីក​រាយ​ណាស់​នៅ​ពេល​បាន​ឃើញ​អាជ្ញាធរ​ជាតិ​អប្សរា គិតគូរខ្ពស់ទៅលើទីទួលបុរាណដ្ឋាន ដោយបានមកសម្អាត កាប់ឆ្ការព្រៃ ដែល​ដុះ​ស៊ុប​ត្រុប និងបានកាយយកអាចម៍ដីដែលប្រជាពលរដ្ឋចាក់លុបទៅលើកសិន្ធុ ព្រមទំាង​ការ​ស្តារ​កសិន្ធុទឹកឡើងវិញ ដើម្បីកិច្ចការងារ​អភិក្សទី​ទួល​បុរាណ​របស់​ពលរដ្ឋ​គោរព​បូជា​ចៀស​វាង​បាត់​បង់​កេរដំណែលដូនតាខ្មែរដែលបានបន្សល់ទុក។ ក្រោយពេលស្តារកសិន្ធុទឹក និង​សម្អាត​បាន​ស្អាត​ហើយ​នោះ លោកឈុន ឈឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនោះ សូម​ចូលរួមថែរក្សា ដោយមិនត្រូវយកសំរាមមកចាក់ចោល នៅទីទួល​បុរាណ​នេះ​តទៅ​ទៀត​ឡើយ​។

ចំណែកលោក ចេង ណេរ៉ូស ប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីសហរដ្ឋអាមេរិកជាយូរឆ្នាំ និង​មាន​លំនៅ​ឋាន​បច្ចុប្បន្នក្បែរទីទួលបុរាណដ្ឋាននៃប្រាសាទគោកបល្ល័ង្គ បានឱ្យដឹងថា លោកពិត​ជា​សប្បាយ​រីក​រាយណាស់ នៅពេលបានឃើញអាជ្ញាធរជាតិអប្សរា ធ្វើការអភិរក្ស​នៅ​លើទីតាំង​បុរាណ​ដ្ឋាន​នៃប្រាសាទគោកបល្ល័ង្គ ដើម្បីទុកជាកេរ​ដំណែល​ឱ្យកូនខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​ទីតាំង​បុរាណដ្ឋានមួយនេះ។ លោកបន្តថា ក្នុងនាមលោកជាប្រជាពលរដ្ឋ​មួយ​រូប​សូម​ធ្វើ​ការ​គាំទ្រ​ចំពោះ​ការងារ​នេះ។

សូមជម្រាបថា  ចាប់តាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤មក ក្រុមការងារ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចុះមកកាន់ទួលប្រាសាទគោកបល្ល័ង្គ បន្ទាប់​ពី​មាន​កិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរៗនោះ បានរាយការណ៍​អំពី​ការ​រំលោភ​បំពានដោយចាក់ដីលុបទៅលើកសិន្ធុទឹកជាប់នឹងទួលនៃប្រាសាទ។ ក្រុមការងារ​ដែល​មាន​សមាជិក​ជាង​២០នាក់ បានត្រួសឆ្ការព្រៃដុះស៊ុបត្រុបសម្អាតនៅជុំវិញទីតាំងទួលបុរាណ កាយ​យក​អាចម៍ដីដែលចាក់លុប ចេញពីទីតាំងកសិន្ធុ ព្រមទាំងបានស្តារកសិន្ធុទឹកឡើងវិញ ដើម្បី​កិច្ច​ការងារ​អភិរក្ស ចៀសវាងបាត់បង់កេរដំណែលដូនតាខ្មែរដែលបានបន្សល់ទុក សម្រាប់កូន​ចៅ​ជំនាន់​ក្រោយ​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm