ប្រទេសចិន៖ មនុស្ស១៣នាក់ស្លាប់ បន្ទាប់ពីអគ្គិភ័យឆេះ អន្តេវាសិកដ្ឋាន នៅក្នុងខេត្តហេណាន

2024/01/20 08:17:55 pm        145

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua របស់ប្រទេសបានរាយការណ៍ថា មនុស្ស ១៣ នាក់ស្លាប់ បន្ទាប់​ពីអគ្គីភ័យ បាន​ឆាប​ឆេះ​នៅ​ក្នុង​អគារ​អន្តេ​វាសិកដ្ឋាន​សាលា​រៀន​មួយ​កន្លែង​នៅ​ភាគ​កណ្តាល​ប្រទេសចិន។

អគ្គិភ័យដ៏ខ្លាំងនេះ បានកើតឡើងកាលពីយប់ថ្ងៃសុក្រ នៅសាលាររៀនកុមារតូច ក្នុងភូមិ Yanshanpu ខេត្ត ហេណាន(Henan) ។ យោងតាមសារព័ត៌មាន China Daily បានឱ្យដឹងថា សាលា​រៀនដំណើរការដោយផ្នែកឯកជននេះ បម្រើដល់សិស្សថ្នាក់មត្តេយ្យសិក្សា និង​សិស្ស​បឋម​សិក្សា​។

អ្នកគ្រប់គ្រងសាលារៀន នៅជិតទីក្រុង Nanyang ត្រូវបានឃុំខ្លួន ហើយ​ការ​ស៊ើប​អង្កេត​កំពុង​ដំណើរ​ការ​។ ចំណែកមនុស្សម្នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្ថិរភាព។ ពុំមានព័ត៌មានលម្អិតបន្ថែមទៀតអំពីអត្តសញ្ញាណអ្នកស្លាប់ ឬ​មូល​ហេតុ​នៃ​អគ្គិភ័យ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញផ្លូវការឡើយ។ សារព័ត៌មាន ស៊ីនហួរបានរាយការណ៍ថា អគ្គិភ័យត្រូវបានពន្លត់រយៈពេលមិនដល់មួយម៉ោងនោះទេ បន្ទាប់​ពី​ក្រុម​ពន្លត់​អគ្គិភ័យ​ត្រូវ​បាន​ជូន​ដំណឹង​។ អគ្គីភ័យបណ្តាលឲ្យមានមនុស្លាប់ នៅក្នុងប្រទេសចិន មិនមែនជារឿងប្លែកនោះទេ ដោយ​សារតែការអនុវត្តស្ដង់ដារអគារ និងសុវត្ថិភាពមានភាពធូរលុង។ កាលពីខែវិច្ឆិកា មនុស្ស​ចំនួន ២៦ នាក់បានស្លាប់បន្ទាប់ពីមានអគ្គីភ័យឆាបឆេះអគារការិយាល័យមួយក្នុងទីក្រុង Luliang ខេត្ត Shanxi។

អគ្គិភ័យឆេះមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំងកាលពីខែមេសា ឆ្នាំមុន ក៏បានឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ២៩ នាក់ ដែលភាគច្រើនជាអ្នកជំងឺ ហើយបានបង្ក​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដែល​មនុស្ស ១២ នាក់ត្រូវបាននគរបាលឃាត់ខ្លួន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        43
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        43
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm