សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​នឹង​ការទិញ​លក់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ខុសច្បាប់​នៅ​ក្រុងព្រះសីហនុ

2021/06/25 11:52:33 pm        500

ព្រះសីហនុ ៖ នៅថ្ងៃនេះ​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ​ដែលជា​មុខសញ្ញា​ទិញ​-​លក់​ប័ណ្ណ​ចាក់​វ៉ា​ក់ សាំង​បង្ការ ជំងឺ​កូ​វីដ​-១៩ ​នៅក្នុង​សង្កាត់​លេខ​៤ក្រុងព្រះសីហនុ​។

អ្នកនាំពាក្យ​សាលា​ខេត្ដព្រះសីហនុ លោក ឃាង ភារ​ម្យ ​ថ្លែងឱ្យដឹងថា ​ខណៈ​រដ្ឋបាលខេត្ត ​កំពុង​មមាញឹក​អនុវត្ត​វិធាន​ការ​នានា​ ក្នុង​យុទ្ធនា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​ និង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​ដើម្បី​ទប់ស្កាត់​ការ ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ថែរក្សា​សុខភាព​ជូន​ពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​។ នៅ​ក្រុងព្រះសីហនុ ​មាន​ជនខិលខូច​មួយ​ ចំនួន​តូច​ បាន​ឆ្លៀត​ធ្វើ​សកម្មភាព​ទិញ​-​លក់​ទិញ​ប័ណ្ណចាក់​វ៉ាក់សាំង ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ខុស​ពី​គោលការណ៍ របស់ រាជរដ្ឋាភិបាល ​និង​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ ​គឺ​ការ​វ៉ាក់សាំង​នេះ ​មិន​គិតលុយ​ទេ ដូច្នេះ​សកម្មភាព​នេះ ជា​ទង្វើ​ខុសច្បាប់​។

លោក​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​មាន​ការ​គិតគូរ កុំ​ជឿ​ឃោសនា​ជនខិលខូច​ខ្លះ “​និយាយ​បំផ្លើស​ថា អស់​វ៉ា​ក់ សាំង​នោះ​” ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ផ្តល់​វ៉ាក់សាំង​មក​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​គ្រប់គ្រាន់ ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ ​កម្មករ កម្មការិនី ​និយោជិត ​និង​ជនបរទេស ដែល​កំពុង​បំពេញការងារ ​នៅតាម​ក្រុង ស្រុក ក្នុង​ខេត្ដ​ព្រះសីហនុ​។

លោក​វរសេនីយ៍ឯក តី វិសាល អធិការ​ក្រុងព្រះសីហនុ បាន​ប្រាប់​ឱ្យដឹងថា ​កងកម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរ ​បាល​ក្រុង បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​មនុស្ស​៦​នាក់ ​ដែល​ជា​មុខសញ្ញា​ពាក់ព័ន្ធ​សកម្មភាព​ទិញ​-​លក់​ទិញ​ប័ណ្ណ​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូ​វីដ​-១៩​ យក​មក​សួរ​នាំ​នៅ​អធិការ​នគរ​ក្រុង​ខេត្ត​ព្រះសីហនុ​។

ជនសង្ស័យ បាន​បញ្ជាក់​ថា ​ពួកគេ បាន​ទិញ សន្លឹក ប័ណ្ណ​បំពេញ​ព័ត៌មាន​សម្រាប់​ចាក់​វ៉ាក់សាំង ១​ច្បាប់ តម្លៃ​៥​ពាន់​រៀល គាត់​បាន​យក​ទៅលក់​បន្ត ១​ច្បាប់២​ម៉ឺន​រៀល​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៦​នាក់​នោះ ​ត្រូវ​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ​ហើយ​កម្លាំង​ជំនាញ កំពុង​បន្ដ​នីតិវិធី ​ស៊ើបសួរ ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

​អត្ថបទ​៖ គង់ ប៊ុន​ថា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm