ស្វ៊ីស៖ ប្រធានាធិបតីអ៊ីស្រាអែល គឺកម្មវត្ថុនៃបណ្តឹងព្រហ្មទណ្ឌ នៅទីក្រុងដាវូស ( Davos)

2024/01/20 10:15:32 pm        163

រដ្ឋអាជ្ញាប្រទេសស្វ៊ីសកាលពីថ្ងៃសុក្រ បានបញ្ជាក់ថា ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog គឺជាកម្មវត្ថុ នៃបណ្តឹងព្រហ្មទណ្ឌក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​វេទិកា​សេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូស ខណៈដែលអ៊ីស្រាអែលរកឃើញថា ខ្លួនត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅតំបន់ហ្កាហ្សា។

ការិយាល័យអគ្គមេធាវីស្វ៊ីស បាននិយាយថា៖«បណ្តឹងព្រហ្មទណ្ឌ នឹងត្រូវបាន​ពិនិត្យ​តាម​នីតិ​វិធី​ធម្មតា» ដោយបន្ថែមថា ខ្លួននឹងទាក់ទងទៅក្រសួងការបរទេសស្វ៊ីស ដើម្បីពិនិត្យ​សំណួរ​អំពី​អភ័យ​ឯកសិទ្ធិ​របស់បុគ្គលដែលពាក់ព័ន្ធ។

ការិយាល័យអគ្គមេធាវីរបស់ប្រទេសស្វ៊ីស នឹងមិនបង្ហាញព័ត៌មានលម្អិតអំពីលក្ខណៈ ឬចំនួន​នៃ​ពាក្យ​បណ្តឹង ឬអ្នកដែលបានដាក់ពាក្យបណ្តឹងនោះទេ។

អ្នកនាំពាក្យ​ការិយាល័យរបស់ Herzog និងអ្នកនាំពាក្យរបស់រដ្ឋាភិបាល និងក្រសួង​ការ​បរទេស​អ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

លោក Herzog បាននិយាយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ជាទីដែល​លោក បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ បដិសេធការ​អះអាង​អំពើ​ប្រល័យ​ពូជសា​សន៍​ប្រឆាំង​នឹង​អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm