អាជ្ញាធរ​រាជធានី​ពង្រឹង​អនុវត្ត​វិធានការ​ ចំពោះ​ការ​ជួបជុំ​មនុស្ស​តាម​ទីសាធារណៈ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

2021/06/26 12:55:03 am        570

ភ្នំពេញ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជំរុញ​ឱ្យ​ពង្រឹង​ការអនុវត្ត​វិធានការ​ក្រសួងសុខាភិបាល និង​មិន​អនុញ្ញាត​ឱ្យ​ជួបជុំ​ប្រមូលផ្ដុំ​មនុស្ស​ទទួលទាន​គ្រឿង​ស្រវឹង​នៅតាម​ទីសាធារណៈ​។​

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជំ​រុញឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវតែ​ពង្រឹង​ការអនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​ឱ្យ​ម៉ឺងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ ឯកឧត្ដម ឃួ​ង ស្រេង បញ្ជាក់ថា ក្រៅពី​មិន​អនុញ្ញាត​ឱ្យ​បើក​កា​រ៉ា​អូ​ខេ ក្លឹប​កំសាន្ត ក្លឹប​ហាត់ប្រាណ​ជាដើម​ហើយ​នោះ ក៏​មិន​អនុញ្ញាត​ឱ្យមាន​ការជួប​ជុំគ្នា​ពពាក់ពពូន​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​តាម​ទីសាធារណៈ​ដែរ​។

អ្នក​ដែល​ប្រព្រឹត្តិ​ករណីនេះ​ត្រូវតែ​ឃាត់ខ្លួន ដោយ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវតែ​អប់រំ និង​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ជា​សាធារណៈ​ថែមទៀត​។​

​​ការ​ជំរុញ​របស់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​តាមរយៈ video conference ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ស្នងការ​នគរបាល និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​​​ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​យើង​ឃើញ​មាន​យុវជន​មួយ​ចំនួន​បាន​ជួបជុំគ្នា​ពពាក់ពពូន ទទួលទាន​គ្រឿង​ស្រវឹង​នៅ​តាម​ទីសាធារណៈ ដូចជា​នៅ​ផ្លូវ​៦០​ម៉ែត្រ ឬ​នៅ​តំបន់​លី​យ៉ុង​ផាត់​ជាដើម​។ អ្នក​ដែល​ប្រព្រឹត្តិ​ករណីនេះ​ត្រូវតែ​ឃាត់ខ្លួន ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​ត្រូវ​នាំយកមក​អប់រំ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ ប៉ុន្តែ​យើង​មិនបាន​ហាមឃាត់​ចំពោះ​ការជួបជុំ​ជា​លក្ខណៈ​គ្រួសារ​នោះទេ​។​

​​​ឯកឧត្ដម ឃួ​ង ស្រេង បាន​សង្កត់ធ្ងន់​ថា ការ​បណ្តែតបណ្តោយ​ឱ្យមាន​ការលួចបើក​កា​រ៉ា​អូ​ខេ ក្លឹប​កំសាន្ត ហាង​ម៉ាស្សា ក្លឹប​ហាត់ប្រាណ​ជាដើម នៅក្នុង​មូលដ្ឋាន​ខណ្ឌ​របស់ខ្លួន ហើយ​ស្រាប់តែ​ទីតាំង​ទាំង​នោះ​បាន​ផ្ទុះឡើង​នូវ​ជំងឺ​​កូ​វីដ​-១៩ គឺ​អភិបាលខណ្ឌ​ត្រូវតែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។

​​​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ អាជ្ញាធរ​តាម​បណ្ដា​ខណ្ឌ​បាន​លើកឡើងថា ជំងឺ​កូ​វីដ​-១៩​នៅតែ​បន្ត​កើតមាន​នៅ​ក្នុង​មូលដ្ឋាន​រាល់ថ្ងៃ ហើយ​ភាគច្រើន​កើត​នៅតាម​ការដ្ឋាន​សំណង់ សិប្បកម្ម កម្មករ និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ដោយ​រាយប៉ាយ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី អាជ្ញាធរ​ខណ្ឌ​នឹង​ពង្រឹង​ការអនុវត្ត​វិធានការ​ម៉ឺងម៉ាត់​បំផុត ទៅតាម​ការណែនាំ​របស់​រដ្ឋបាល​រាជធានី និង​ថ្នាក់ជាតិ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​ប​ន្ដ​ទៀត​។​

​​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​វិញ ឯកឧត្ដម ឃួ​ង ស្រេង បាន​បញ្ជាក់ថា នៅ​ភ្នំពេញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច មិនទាន់​មក​ទទួល​ការចាក់​វ៉ាក់សាំង​នៅឡើយ​ទេ ដូច្នេះ អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​ចុះ​ស្រង់​ស្ថិតិ និង​ស្វែងរក​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់ ថា​តើ ហេតុអ្វី​មកដល់​ម៉ោង​នេះ​ហើយ​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់បាន​ចាក់​វ៉ាក់សាំង​។

ឯកឧត្ដម ឃួ​ង ស្រេង បន្ថែមថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ការ​ចាក់​វ៉ាក់សាំង​នេះ​នៅ​តាម​មណ្ឌល​សុខភាព​ខណ្ឌ​ទាំងអស់ ដោយ​ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃអាទិត្យ​ទី​២៧ ខែ​មិថុនា​នេះ ​រហូតដល់​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២១ ដូច្នេះ​ សូម​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ដែល​មិន​ទាន់បាន​ចាក់​វ៉ាក់សាំង រួសរាន់​មក​ទទួល​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ឱ្យ​ក្រុមគ្រូពេទ្យ​បាន​បន្តទៅ​ចាក់ឱ្យ​ប្រជាពលរដ្ឋ​នៅ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​៕ ​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា​

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        17
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        229
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm