រដ្ឋមន្ត្រីក្រសួងវប្បធ៌ម នឹងធ្វើជាអ្នកអានអត្ថបទដោយផ្ទាល់ក្នុងកម្មវិធីប្រកួតសំណេរអង្គរ

2024/01/21 01:35:02 am        579

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹង​ធ្វើ​ជា​អ្នក​អាន​អត្ថបទ​ដោយផ្ទាល់ក្នុងកម្មវិធី ប្រកួតសរសេរតាមអាន ឬ សំណេរអង្គរ ដែលនឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅទីតាំង ស្ពានហាល ខាងមុខប្រាសាទអង្គរវត្ត។

នៅរសៀលថ្ងៃទី​២០ ខែមករា ឆ្នាំ២០១៤នេះ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា និង​ក្រុម​ការងារ​រៀបចំ​កម្មវិធីសំណេរអង្គរ បានចុះពិនិត្យទីតាំង និង រៀបចំកៅអីត្រៀម​សម្រាប់​បេក្ខជន និងបេក្ខសមណៈសិស្ស ចំនួន ៨១៥អង្គ នាក់ ដែលនឹងត្រូវចូលរួមប្រកួតនៅព្រឹកស្អែក។

សូមបញ្ជា់ថា កម្មវិធី «សំណេរអង្គរ» គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់​ក្នុង​ការ​លើក​កម្ពស់​អក្សរ​សាស្ត្រ​ខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋ មហាជនទូទៅកែប្រែទម្លាប់ ក្នុងការសរសេរ និង អាន​ពាក្យ​ខ្មែរ​ឱ្យ​ត្រឹមត្រូវឡើងវិញ ខណៈមហាជនទូទៅ ក្រសួង ស្ថាប័ន ផ្នែកឯកជន​មាន​ការ​គាំទ្រ​យ៉ាង​ក្លៀវក្លា​ចំពោះកម្មវិធីដ៏មានសារសំខាន់នេះ។

យើងអាចហៅកម្មវិធីសំណេរអង្គរនេះថា ជាការប្រកួតសរសេរតាមអានអក្សរខ្មែរក៏បាន ព្រោះ​ជា​ការ​ចូលរួម​ប្រកួត​សរសេរអត្ថបទជាភាសាខ្មែរ ដែលបើកឱ្យមាន​ការ​ចូលរួម​ប្រកួត​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ មិនប្រកាន់អាយុ ភេទ ជាតិ សាសន៍ តួនាទី ដើម្បីជ្រើស​រើស​ជ័យ​លាភី​ដែល​សរសេរ​ពាក្យខ្មែរបានត្រឹមត្រូវជាងគេ។

កន្លងមក លោក លីម ប៊ុនហុក ដែលជាអ្នកផ្តួចផ្តើមកម្មវិធីនេះធ្លាប់បានបញ្ជាក់ប្រាប់BTVថា កម្មវិធីសំណេរអង្គរលើកទី១ ឬការប្រកួតសរសេរតាមអានអក្សរសាស្ត្រខ្មែរនេះ នឹងជួយ​លើក​ស្ទួយ​ភាសា​ខ្មែរ​ដែលជាអត្តសញ្ញាណជាតិមួយរបស់កម្ពុជា ព្រមទាំងលើក​ស្ទួយ​លើក​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក ដោយហេតុថាការរៀបចំកម្មវិធីសំណេរអង្គរនេះ គឺធ្វើឡើង​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត (ខាងលិច) ខណៈតំបន់​អង្គរ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​សំខាន់​បំផុត​មួយ​របស់​ប្រទេស​កម្ពុជា​។ លោកលីម ប៊ុនហុក ចង់ឃើញអក្សរសាស្ត្រខ្មែរ​មាន​ភាព​ល្អប្រ​សើរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ពិសេសលើបញ្ហាអក្ខរាវិរុទ្ធ៕ អត្ថបទ៖ ​សូដាវណ្ណ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm