ការវាយប្រហារដោយមីស៊ីលនៅទូទាំងមជ្ឈិមបូព៌ាបង្កើនហានិភ័យនៃការកើនឡើងសង្គ្រាមនៅតំបន់ហ្កាហ្សា

2024/01/21 07:39:57 pm        91

ស៊ីរី ៖ ការវាយប្រហារដោយមីស៊ីលនៅក្នុងប្រទេសស៊ីរី លីបង់ អ៊ីរ៉ាក់ និងយេម៉ែន កាលពីថ្ងៃសៅរ៍ ទី២០ មករា បានធ្វើឱ្យមានការផ្តោតអារម្មណ៍យ៉ាងខ្លាំង លើការកើនឡើងហានិភ័យនៃសង្រ្គាមនៅតំបន់ហ្កាហ្សា ដែលបង្កឱ្យមានជម្លោះក្នុងតំបន់កាន់តែធំ រវាងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តប្រឆាំង នឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

អ៊ីរ៉ង់បាននិយាយថា ឆ្មាំបដិវត្តន៍របស់ខ្លួនចំនួន៥នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលទៅលើផ្ទះមួយក្នុងទីក្រុងដាម៉ាស់ (Damascus)ប្រទេសស៊ីរី ដែលខ្លួនបានស្តីបន្ទោសទៅលើអ៊ីស្រាអែល ហើយប្រភពសន្តិសុខនៅក្នុងប្រទេសលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅទីនោះបានសម្លាប់សមាជិកក្រុមហេសបូឡាម្នាក់ដែលជាក្រុមគាំទ្រដោយអ៊ីរ៉ង់។ 

ក្រោយមកកាលពីថ្ងៃសៅរ៍ មន្ត្រីអាមេរិកម្នាក់បាននិយាយថា ការវាយប្រហារដោយមីស៊ីល ឬគ្រាប់រ៉ូកែតបានធ្វើឱ្យបុគ្គលិកអាមេរិកម្នាក់រងរបួសនៅឯមូលដ្ឋានមួយក្នុងប្រទេសអ៊ីរ៉ាក់ ជាប្រទេសដែលក្រុម គាំទ្រដោយអ៊ីរ៉ង់ ធ្លាប់បានប្រយុទ្ធជាមួយកងកម្លាំងសហរដ្ឋអាមេរិក។ 

សហរដ្ឋអាមេរិកក៏បាននិយាយផងដែរថា ខ្លួនបានដាក់គោលដៅដោយការបាញ់មីស៊ីល លើក្រុមហ៊ួទី( Houthi) គាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសយេម៉ែន ពេលកំពុងចូលទៅក្នុងសមុទ្រក្រហម ដែលខ្លួនហៅថាការគំរាមកំហែងដល់ការដឹកជញ្ជូនតាមសមុទ្រ ។   

ក្រុមអ្នកស្រុកបាននិយាយថា អ៊ីស្រាអែលបានវាយលុកដាក់គោលដៅនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃសៅរ៍ ខណៈយន្តហោះរបស់ខ្លួនបានទម្លាក់ខិត្តប័ណ្ណនៅលើតំបន់ភាគខាងត្បូងតំបន់រ៉ាហ្វា ( Rafah) ដោយជំរុញឱ្យប្រជាជនប៉ាឡេស្ទីនដែលកំពុងស្វែងរកការជ្រកកោននៅទីនោះ ជួយស្វែងរកចំណាប់ខ្មាំងដែលក្រុមហាម៉ាស់កំពុងឃុំខ្លួន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm