រុស្ស៊ី៖ សមយុទ្ធ Steadfast Defender របស់អង្គការ NATO បង្ហាញពីការវិលត្រឡប់ទៅកាន់គម្រោងសង្រ្គាមត្រជាក់វិញ

2024/01/21 08:09:09 pm        130

រុស្ស៊ី ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ក្នុងសុន្ទរកថាដែលបានចេញផ្សាយនៅថ្ងៃអាទិត្យ ២១ មករា ថា ទំហំសមយុទ្ធនៃអ្នកការពាររឹងមាំ Steadfast Defender 2024 របស់ណាតូ បង្ហាញពីការត្រឡប់មកវិញ ដែលមិនអាចបញ្ឈប់បាន របស់សម្ព័ន្ធភាពនេះ ទៅនឹងគ្រោងការណ៍សង្គ្រាមត្រជាក់។  

សម្ព័ន្ធយោធា NATO បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងចាប់ផ្តើមសមយុទ្ធដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់ដោយមានទាហានប្រហែល៩០.០០០នាក់ ជាការហាត់សមពីរបៀបដែលទាហានអាមេរិកអាចពង្រឹងសម្ព័ន្ធមិត្តអឺរ៉ុបនៅក្នុងប្រទេសមានព្រំដែនជាប់ប្រទេសរុស្ស៊ី និងនៅស្លាបខាងកើតនៃសម្ព័ន្ធភាពរបស់ខ្លួន ក្នុងករណីប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនមានជម្លោះជាមួយសត្រូវ។  

លោក Grushko បានប្រាប់សារព័ត៌មាន RIA ថាសមយុទ្ធទាំងនេះគឺជាធាតុមួយផ្សេងទៀតនៃសង្រ្គាមកូនកាត់ដែលបានបង្កាត់ឡើងដោយលោកខាងលិចប្រឆាំងនឹងប្រទេសរុស្ស៊ី។ 

សមយុទ្ធដ៏ធំនេះ បង្ហាញពីការវិលត្រឡប់ចុងក្រោយ និងមិនអាចលុបចោលវិញបានរបស់ណាតូចំពោះគម្រោងសង្រ្គាមត្រជាក់ នៅពេលដែលដំណើរការរៀបចំផែនការយោធា ធនធាន និងហេដ្ឋារចនាសម្ព័ន្ធ កំពុងត្រូវបានរៀបចំសម្រាប់ការប្រឈមជាមួយរុស្ស៊ី។ 

សម្ព័ន្ធយោធាណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក ពុំបាននិយាយឈ្មោះរុស្ស៊ីក្នុងការប្រកាសរបស់ខ្លួនទេ។ ប៉ុន្តែឯកសារយុទ្ធសាស្ត្រកំពូលរបស់ខ្លួនកំណត់រុស្ស៊ីថាជាការគំរាមកំហែងដ៏សំខាន់ និងផ្ទាល់បំផុតចំពោះសន្តិសុខរបស់សមាជិកណាតូ។

គួររម្លឹកថា រុស្ស៊ី បានចាប់ផ្តើមការលុកលុយពេញបន្ទុកលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ជាអ្វីដែលទីក្រុង Kyiv និងសម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា ជាការដណ្តើមយកទឹកដីចក្រពត្តិនិយមដែលមិនមានការបង្កហេតុទាល់តែសោះ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm