មនុស្សជាង៨០នាក់ស្លាប់ ខណៈអាកាសធាតុរដូវរងាដ៏ត្រជាក់ បន្តគ្របដណ្ដប់ភាគច្រើនទូទាំងសហរដ្ឋអាមេរិក

2024/01/21 08:37:32 pm        86

អាមេរិក ៖ ទីភ្នាក់ងារអាកាសធាតុជាតិ (NWS) បានរាយការណ៍កាលពីថ្ងៃសៅរ៍ទី២០ ខែមករាថា ខ្យល់ព្យុះរដូវរងា និងត្រជាក់ខ្លាំងដែលបានវាយប្រហារភាគច្រើននៃសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលនឹងបង្កឲ្យមានផលវិបាកដ៏ធ្ងន់ធ្ងរ ត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ចុងសប្តាហ៍នេះ។  

ទោះបីជាសីតុណ្ហភាពត្រជាក់ត្រូវបានព្យាករណ៍នៅទូទាំង ២ភាគ៣ នៃប្រទេសនេះ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ដោយមានព្រិល ភ្លៀងត្រជាក់ និងភ្លៀងធ្លាក់ខ្លាំងក៏ដោយ ក៏សារព័ត៌មាន CBS News បាននិយាយថាគ្រោះធម្មជាតិនេះ បានបង្កើនចំនួនអ្នកស្លាប់ដោយសារអាកាសធាតុ នៅសហរដ្ឋអាមេរិកដល់៨៣នាក់ កាលពីសប្តាហ៍មុន។      

សារព័ត៌មាន CBS បានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន១៩ នាក់ ដែលត្រូវបានបាត់បង់ដោយសារអាកាសធាតុធ្ងន់ធ្ងរនៅរដ្ឋ Tennessee  និងរដ្ឋ Oregon ចំនួន១៦ នាក់ទៀត រួមទាំងមនុស្ស ៣នាក់ដែលបានស្លាប់ដោយសារការឆក់ចរន្តអគ្គិសនីពីខ្សែភ្លើងដែលបានធ្លាក់មកលើរថយន្តដែលពួកគេកំពុងជិះកាលពីថ្ងៃពុធ។   

យោងតាមសារព័ត៌មាន CBS ចំនួនអ្នកស្លាប់ផ្សេងទៀត ត្រូវបានរាយការណ៍នៅទូទាំងរដ្ឋចំនួន៨ផ្សេងទៀត រួមមានរដ្ឋ Illinois, Pennsylvania, Mississippi, Washington, Kentucky, New York និង New Jersey ។ 

តំបន់ ប៉ាស៊ីហ្វិកភាគពាយ័ព្យ និងផ្នែកខ្លះនៃភាគខាងត្បូង បានជួបប្រទះអាកាសធាតុរដូវរងាខ្លាំង ក្នុងអំឡុងសប្តាហ៍មុន ខណៈដែលលំនៅឋាន និងហាងអាជីវកម្ម ជាច្រើន បានប្រើប្រាស់ឧស្ម័នធម្មជាតិក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់កំដៅខ្លួន និងផលិតថាមពល ដោយសារភាពត្រជាក់ខ្លាំង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm