អុីស្រាអែល ៖ ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ទី២០ មករា តវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយចោទប្រកាន់មេដឹកនាំជើងចាស់រូបនេះ ថាខ្វះការគ្រប់គ្រងចំពោះសន្តិសុខរបស់ប្រទេស និងអំពាវនាវឱ្យមានការបោះឆ្នោតថ្មី។
ការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលបានអង្រួនប្រទេសជាច្រើនកាលពីឆ្នាំ២០២៣ កន្លងមក បានបញ្ឈប់បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាសនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ ភាពប្រេះឆាផ្នែកនយោបាយត្រូវបានទុកចោលនៅពេលដែលប្រជាជនអ៊ីស្រាអែលបានប្រមូលផ្តុំគ្នានៅពីក្រោយយោធា និងក្រុមគ្រួសាររបស់អ្នកដែលត្រូវបានសម្លាប់ ឬចាប់ធ្វើជាចំណាប់ខ្មាំង។
ប៉ុន្តែស្របពេលសង្គ្រាមដ៏បំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សា បានឈានចូលដល់ខែទី ៤ និងការស្ទង់មតិដែលបង្ហាញពីការគាំទ្រតិចតួចចំពោះលោក Netanyahu ការអំពាវនាវឱ្យមានការផ្លាស់ប្តូរមេដឹកនាំ កាន់តែកក្រើកខ្លាំងឡើង ទោះបីជាមិនមានការបង្ហាញថាតំណែងរបស់លោកស្ថិតនៅក្រោមការគំរាមកំហែងណាមួយដែលជិតមកដល់ក៏ដោយ។
បញ្ហានេះត្រូវបានឆ្លុះបញ្ចាំងពីភាពចលាចលកាលពីយប់ថ្ងៃសៅរ៍នៅទីលានចតុរង្គកណ្តាលក្រុង Tel Aviv ជាទីដែលការតវ៉ាជាច្រើន កាលពីឆ្នាំមុនបានកើតឡើង។
ស្របពេលមនុស្សមានតិចជាង ចំនួនអ្នកចូលរួមដែលបានឃើញកាលពីឆ្នាំមុន ប៉ុន្តែនៅតែមានមនុស្សរាប់សិបពាន់នាក់ ដោយមានមនុស្សជាច្រើនបានវាយស្គរ សម្រែកពោពេញដោយទុក្ខព្រួយ និងគ្រវីទង់ជាតិអ៊ីស្រាអែល៕


