មនុស្សរាប់ម៉ឺននាក់ធ្វើបាតុកម្មនៅប្រទេសអល្លឺម៉ង់ប្រឆាំងនឹងក្រុមស្តាំនិយមជ្រុល

2024/01/21 10:07:30 pm        108

មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសអាល្លឺម៉ង់ តវ៉ាប្រឆាំងនឹងគណបក្សនយោបាយស្តាំនិយម និងជំហររបស់ខ្លួនប្រឆាំងនឹងជនអន្តោប្រវេសន៍។   

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍ថា ប្រជាជនបានតវ៉ានៅក្នុងទីក្រុង និងទីប្រជុំជនតូចៗជាច្រើនកាលពីថ្ងៃសៅរ៍ ដោយមានអ្នកខ្លះចំអកឱ្យគណបក្សជម្រើសសម្រាប់ប្រទេសអាល្លឺម៉ង់ (AfD) អមដោយសញ្ញាថា "Facism មិនមែនជាជម្រើស" ។   

ការតវ៉ានេះកើតឡើងក្រោយមានការផ្ទុះកំហឹងបន្ទាប់ពីត្រូវបានគេបង្ហាញថាសមាជិកគណបក្ស AfD បានជួបប្រជុំជាមួយសកម្មជនស្តាំនិយម ហើយពិភាក្សាអំពីផែនការក្នុងការនិរទេសជនបរទេសដ៏ច្រើនសន្ធឹកសន្ធាប់។  

នគរបាលបាននិយាយថាមនុស្សប្រហែល ៣៥.០០០នាក់ បានចូលរួមការអំពាវនាវមួយនៅក្រោមបដា "ការពារលទ្ធិប្រជាធិបតេយ្យ - ហ្វ្រែងហ្វើត (Frankfurt) ប្រឆាំងគណប្ស AfD" ដោយដើរក្បួននៅកណ្ដាល ក្រុងហិរញ្ញវត្ថុរបស់ប្រទេសអាល្លឺម៉ង់។ 

ដោយមានចំនួនអ្នកចូលរួមស្រដៀងគ្នានេះ ខ្លះកាន់ផ្ទាំងរូបភាពដូចជា "ណាស៊ីសរលាយទៅ" បានកើតឡើងនៅទីក្រុង Hanover ភាគខាងជើង ។ ចំណែក មនុស្សចំនួន ៣០.០០០នាក់ ផ្សេងទៀតបានចេញមកនៅទីក្រុង Dortmund ភាគខាងលិច។  

ការតវ៉ាក៏ត្រូវបានធ្វើឡើងផងដែរនៅក្នុងទីក្រុងនានារួមមានទីក្រុង Braunschweig, Erfurt និង ទីក្រុង Kassel ក៏ដូចជាទីក្រុងតូចៗជាច្រើនទៀត ដោយឆ្លុះបញ្ហាញពីការប្រមូលផ្តុំជារៀងរាល់ថ្ងៃកាលពីសប្តាហ៍មុន។

ទូរទស្សន៍សាធារណៈ ARD របស់ប្រទេសអាល្លឺម៉ង់បានដាក់ចំនួនអ្នកទៅចូលរួមក្បួនតវ៉ាសរុបកាលពីថ្ងៃសៅរ៍មានជាង ២០០.០០០នាក់៕


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm