លោក Biden ជួប​មេដឹកនាំ​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ការ​ដក​កង​ទ័ព​នៅ​តែ​បន្ដ​

2021/06/26 06:29:58 pm        65

អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក ​លោក Joe Biden បាន​ស្វាគមន៍​មេដឹកនាំ​កំពូល​អា​ហ្វ​ហ្គា​នី​ស្ថានមកកាន់​សេត​វិមាន​ ក្នុងការ​បង្ហាញ​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​របស់​ពួកគេ ​ក្នុង​ពេល​មានការ​កើន​ឡើង​អំពើ​ហិង្សា​ពី​ក្រុម​តា​លី​បង់ ខណៈ​សហរដ្ឋអាមេរិក​ព​ន្លឿ​ន​ការ​ដក​កងទ័ព​របស់​ខ្លួន ​ដើម្បី​បញ្ចប់​សង្គ្រាម​យូរ​បំផុត​របស់​សហរដ្ឋអាមេរិក​។​

​លោក Biden បាន​ទទូច​ថា ភាពជា​ដៃគូ​រវាង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​និង​សហរដ្ឋអាមេរិក​មិនទាន់​បញ្ចប់​ទេ។ វា​នឹង​មាន​និរន្តរភាព​ ហើយ​អ្នកដឹង​ហើយ​ថា​ កងទ័ព​របស់​យើង​អាច​នឹង​ចាកចេញ​ ប៉ុន្តែ​ការ​គាំទ្រ​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មិន​ត្រូវ​បាន​បញ្ចប់​ឡើយ​។​ ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន ​លោក Ashraf Ghani បាន​និយាយ​ថា ការ​សម្រេចចិត្ត​របស់​ប្រធានាធិបតី Biden មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​។ យើង​មក​ទីនេះ​ដើម្បី​គោរព​ និង​គាំទ្រ​ការ​សម្រេច​ចិត្ត​នេះ​។​ លោក Ghani និង​លោក Abdullah Abdullah ប្រធាន​ក្រុមប្រឹក្សា​ជាន់ខ្ពស់​សម្រាប់​ការផ្សះផ្សា​ជាតិ​ បាន​ជួបជាមួយរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ លោក Lloyd Austin នៅ​មន្ទីរ​បញ្ច​កោណ​មុន​ពេល​ជួប​ជាមួយ​ លោក Biden នៅ​សេត​វិមាន​។​ លោក Ghani បាន​ជួប​ជាមួយ​សភាតំណាងរាស្ត្រ​ លោកស្រី Nancy Pelosi និង​ជួប​ជាមួយ​សមាជិកសភាមកពី​គណបក្ស​សាធារណរដ្ឋ​ផង​ដែរ​។

​ដំណើរ​ទស្សនកិច្ច​រប​ស់​មេ​ដឹកនាំ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន ​ធ្វើឡើង​នៅ​ពេល​រដ្ឋបាល ​លោក Biden កំពុង​បង្កើន​ផែន​ការ​ដក​កងទ័ព មុន​ថ្ងៃ​ផុត​កំណត់​របស់​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី១១ ខែ​កញ្ញា ដើម្បី​បញ្ចប់​សង្គ្រាម​ដែល​មាន​អាយុកាល​ជិត ២០​ឆ្នាំ​ដែល​បាន​នាំមក​នូវ​ការ​ចំណាយ​ដ៏​ច្រើន​។​ ​យោង​តាម​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា ​កងទ័ព​សហរដ្ឋអាមេរិក​ច្រើនជាង ២.៤០០​នាក់​ត្រូវ​បាន​សម្លាប់​ និង ២០.០០០​នាក់​បាន​រង​របួស​នៅ​ក្នុង​សង្គ្រាម​ចាប់​តាំង​ពី​ឆ្នាំ២០០១។​ ​ការ​រង​ទុក្ខ​កាន់តែ​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​ការ​ប៉ាន់ស្មាន​បង្ហាញ​ថា​ ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាង ៦៦.០០០​នាក់​ត្រូវ​បាន​សម្លាប់ និង​ជាង ២,៧​លាន​នាក់​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួនចេញ​ពី​ប្រទេស​របស់​ពួកគេ ដែល​ភាគ​ច្រើន​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​។​

ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​បាន​ប្រាប់​សារព័ត៌មាន The Associated Press ថា​ កងទ័ព​សហរដ្ឋ​អាមេរិក​ប្រមាណ ៦៥០​នាក់​នឹង​នៅតែ​ស្ថិតនៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ដើម្បី​ផ្ដល់​សន្តិសុខ​ដល់​ក្រុម​អ្នកការទូត បន្ទាប់ពី​កម្លាំងយោធាអាមេរិកដ៏​ច្រើន​បាន​បញ្ចប់​ការ​ដកទ័ព​របស់​ខ្លួន ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ក្នុង​រយៈពេល ២​សប្ដាហ៍​ទៀត​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        43
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        43
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm