សម្ដេចម៉ែ ប្រោសប្រទានព្រះរាជទ្រព្យ ៥០០០០​ដុល្លារអាមេរិក​ ដល់ស៊ីម៉ាក់ ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុសកម្មភាពកំចាត់មីន

2024/01/22 04:03:28 pm        383

យោងតាមផេកហ្វេសបុករបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួល​បន្ទុក​ជា​អគ្គ​នាយក​មជ្ឈមណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២០​ ខែមករា​ ឆ្នាំ២០២៤ នៅព្រះបរមរាជវាំងរាជធានីភ្នំពេញ​ ក្នុងនាម​ថ្នាក់​ដឹកនាំ និង​មន្ដ្រី​ទាំង​អស់​នៃ​មជ្ឈ​មណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជា បានទទួលព្រះរាជអំណោយ​ដ៏​មហាថ្លៃថ្លា​បំផុត​ពី​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជមាតា​ជាតិ​ខ្មែរ ក្នុង​សេរី​ភាព​ សេចក្តី​​ថ្លៃ​ថ្នូរ និង​សុភមង្គល​​ នូវទឹកប្រាក់ ចំនួន ៥០.០០០​ (ប្រាំម៉ឺន) ដុល្លារអាមេរិក​ ដល់​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (ស៊ីម៉ាក់)។

នៅក្នុងសំណេរនេះឯកឧត្តម ហេង រតនា ក៏សូមព្រះ​បរមរា​ជា​នុញ្ញាត​លំឱន​កាយ​ថ្វាយ​នូវ​សេចក្ដី​ថ្លែង​អំណរ​ព្រះម​ហា​រករុណាទិគុណ និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្ដេច​ព្រះ​មហា​ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែល​ព្រះអង្គ​សព្វ​ព្រះរាជ​ហឬទ័យ​ប្រោសប្រទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាបំផុតចំនួន ៥០.០០០​ (ប្រាំម៉ឺន)ដុ​ល្លារអាមេរិក​ ដល់​មជ្ឈ​មណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុរបស់ខ្លួន។ 

ឯកឧត្តម ហេង រតនា បានបន្តថា ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចព្រះមហាក្សត្រី ព្រះ​វរ​រាជ​មាតា​ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាពេលនេះ ក៏ដូចជាពេលកន្លងមក ទាំង​ព្រះរាជ​អំណាយជាថវិកា និងជាសម្ភារៈ បានចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយ​សារមីន រំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល លើក​កម្ពស់​ជីវភាព​រស់​នៅ និងគាំទ្រការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជាពិសេសបាន​បង្ហាញ​ពី​ព្រះរាជ​ហឬទ័យ​ទុកដាក់ខ្ពស់​បំផុត​ដល់​កងកម្លាំងដោះមីនទាំងអស់របស់អង្គភាព CMAC ដែល​កំពុង​បំពេញ​កិច្ច​ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។

ឯកឧត្តម ហេង រតនា ក្នុងនាមថ្នាក់​ដឹកនាំ និង​មន្ដ្រី​ទាំង​អស់​នៃ​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ សូមលំឱនកាយលើកអញ្ជលីប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតា​ថែរ​ក្សាព្រះមហាស្វេតច្ឆ័ត្រ និងព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យានី​ខ្មែរ​គ្រប់​ព្រះអង្គ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយបីបាច់តាមថែរក្សា និងប្រោះ​ព្រំ​ព្រះសព្វ​សាធុ​ការពរ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះរា​ជ​បញ្ញា​ញាណវា​ងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បី​ទ្រង់​គង់​ប្រថាប់​ជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជានុរាស្រ្ដខ្មែរជាកូនជាចៅ រស់នៅប្រកប​ដោយ​សុខ​សន្ដិភាព និងវឌ្ឍនភាពជានិរន្ដន៍តរៀងទៅ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm