សម្តេចធិបតី៖ រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់​ចំពោះជីវភាពដល់កងទ័ព​ស្របតាមស្ថានភាព នៃសេដ្ឋកិច្ចជាតិ

2024/01/22 04:36:16 pm        321

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា រាជ​រដ្ឋាភិបាល​នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរបស់កងទ័ពគ្រប់រូប ស្របតាម​ស្ថានភាព​នៃ​សេដ្ឋកិច្ច​ជាតិ និងថ្លែងអំណរគុណចំពោះកងយោធពលខេរភូមិន្ទ ដែលជានិច្ចកាល​បាន​ប្រកៀក​ស្មា​គ្នា​យ៉ាង​រឹងមាំ សាមគ្គីភាព និងសហការគ្នាបានយ៉ាងល្អ​ ក្នុងកិច្ចការពារនូវបូរណភាពទឹក អធិបតេយ្យភាព និងសន្តិសុខជូនជាតិ និង ប្រជាជនទាំងមូលនោះ។

តាមរយៈសារលិខិតជូនពរ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កង​ទ័ព​ជើង​គោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងឱកាស ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃ​បង្កើត​បញ្ជា​ការដ្ឋាន កងទ័ពជើងគោក(២៤មករា ១៩៩៩-២៤មករា ២០២៤) សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «រាជរដ្ឋាភិបាលសូមថ្លែងនូវការគាំទ្រ និងនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារដោះស្រាយ ជីវភាព ថវិការបបឧបត្ថម្ភផ្សេងៗ និងការបំពាក់សម្ភារៈ​ស្រប​តាម​ស្ថានភាព​នៃ​សេដ្ឋកិច្ចជាតិ ព្រមទាំងការ ផ្តល់នូវកិត្តិយស និងការគោរពដោយ​សេចក្តីថ្លៃថ្នូរ​ចំពោះ​កង​យោពលខេមរភូមិន្ទ ក្នុងនៃការតបស្នងដល់គំ រូវីរភាព និងគុណូបការៈ​ដ៏​ឧត្តុង្គ​ឧត្តម​របស់​កង​យោធ​ពលខេមរភូមិន្ទនៃយើង»។

តាមរយៈសារលិខិតជូនពរនេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានផ្ញើនូវសេចក្តីនឹករលឹក និង សេចក្តីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះនាយទាហាន នាយទាហានរង និង​ពលទាហាន ទាំងអស់នៃកងទ័ពជើងគោក ហើយជាមួយគ្នានោះសម្តេចក៏បានថ្លែងកោតសរសើរ និង​លើកទឹកចិត្តដោយស្មោះចំពោះយោធិនទាំងអស់ ដែលជានិច្ចកាល​តែងតែ​បាន​ខិត​ខំ​ព្យាយាម​ជម្នះ​ឧបសគ្គតូចធំ ប្រ កៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អ ជា​មួយបណ្តាគ្រប់កងឯកភាពទូ ទាំងកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារបូរណភាពទឹកដី ហើយ​ក៏​បានសហការគ្នាយ៉ាងល្អប្រសើរ ជាមួយនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និង​រួម​ចំណែក​ដល់​ដំណើរ​ការ​អភិវឌ្ឍជាតិនាពេលកន្លងមក ដែលពលិ កម្មយ៉ាងធំធេង ដើម្បីជាតិមាតុភូមិ និ​ង​ភាព​សុខសាន្ត​របស់ប្រជាជន ក្នុងខណៈពេលដែលប្រទេសមួយចំ នួនក្នុងពិភពលោក កំពុងប្រឈម និង​រងគ្រោះដោយសារសង្រ្គាម អំពើរភេរវកម្ម និងព្រឹត្តិការណ៍អសន្តិសុខ​ផ្សេងៗ​ទៀត​ជា​ដើម​នោះ​។​

នៅក្នុងសារលិខិតនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់គោល ដៅដ៏​សំខាន់ចំនួន២ នៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន សុខសន្តិភាព ស្ថេរភាពយូរអង្វែង និងការកសាង​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​ប្រកប​ដោយ​ចេរភាព​។ សុខសន្តិភាពស្ថិរភាពនយោបាយនិងភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែល​កម្ពុជា​កំពុង​មាន​ពេល​បច្ចុប្បន្ននេះ ជាពិសេស គឺយុទ្ធសាស្រ្តបច្ចកោណ-ដំណាក់កាលទី១ ដែល​រាជ​រដ្ឋាភិបាល អាណត្តិទី៧ បានដាក់ ចេញនេះក៏កំពុងតែផ្តល់ឱកាសមួយសម្រាប់ការកសាង និង​អភិវឌ្ឍ​សមត្ថភាពកងយោធពលខេមរភូមិន្ទ ផងដែរ។

ក្នុងន័យនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ចំពោះកងទ័ពជើងគោក នៃកង យោធពលខេមរភូមិន្ទ ក៏ដូចជា​គ្រប់​បណ្តា​កង​ឯកភាព​ទូទាំង​កង​យោធ​ពល​ខេមរភូមិន្ទ​ត្រូវ​តែ​បន្ត​ជំរុ​ញ​យកចិត្តទុកដាក់លើការងារកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឲ្យមានប្រសិទ្ធភាព និង​ធ្វើ​យ៉ាង​ណា​កសាង ពង្រឹងអង្គភាពឲ្យបានរឹងមាំលើគ្រប់វិស័យ ដែលជា​មូលដ្ឋាន​ដ៏​ចាំ​បាច់​ធានា​ឲ្យ​ការ​ដឹកនាំ​បញ្ជាការកសាងកម្លាំង និងការពង្រឹងប្រៀបការពារជាតិរឹងមាំនោះ៕ អត្ថទប៖ បាន ចក់ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm