មនុស្ស៣នាក់ស្លាប់ និង២នាក់រងរបួសក្រោយការបាញ់ប្រហារនៅផ្ទះជួលក្នុងរដ្ឋ Texasសហរដ្ឋអាមេរិក

2024/01/22 05:52:27 pm        271

ក្រុមអាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់៣នាក់ បានស្លាប់ និង២នាក់ផ្សេងទៀត បានរងរបួស ក្រោយការបាញ់ប្រហារដ៏រំជើបរំជួលកាលពីព្រឹកថ្ងៃអាទិត្យនៅបរិវេណផ្ទះជួលរយៈពេលខ្លី ក្នុងតំបន់ហូស្តុន នៃរដ្ឋ Texas សហរដ្ឋអាមេរិក។

ស្នងការនគរបាលស្រុកហារីស(Harris County) លោក អេដ ហ្គនហ្សាឡេស (Ed Gonzalez) បាននិយាយថា មានការជួបជុំមួយ មានគ្នាប្រហែល១០ទៅ២០នាក់ ដែលពួកគេមានអាយុប្រហែល២០ឆ្នាំ នៅឯផ្ទះជួលមួយកន្លែងនៅក្នុងទីក្រុងដាច់ស្រាយ កាទី(Katy) នៃទីក្រុងហូស្តុន ។ ជម្លោះមួយបានផ្ទុះឡើង និងឈានដល់ការផ្ទុះអាវុធ បណ្ដាលឲ្យមនុស្ស៥នាក់រងការបាញ់ប្រហារ។

យោងតាមការិយាល័យស្នងការនគរបាលស្រុកហារីស បុរសម្នាក់ និង ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។

នគរបាលប្រចាំតំបន់បាននិយាយថា ក្រោយមកមនុស្ស២ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយរងរបួស។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មានមនុស្សកំពុងបាញ់បោះដោយសេរីនៅខាងក្រៅផ្ទះនោះ ហើយក្រុមអ្នកស៊ើបអង្កេត បានប៉ាន់ប្រមាណថា មានគ្រាប់កាំភ្លើងរាប់សិបគ្រាប់ត្រូវបានបាញ់។

លោកហ្គនហ្សាឡេស បាននិយាយថា មានមនុស្សជាច្រើនបានរត់គេចយ៉ាងស្លន់ស្លោរ ដូច្នេះស្ថានភាពច្របូកច្របល់ និងគ្រោះថ្នាក់ខ្លាំងណាស់ ជាទីដែលមនុស្សផ្សេងទៀតអាចរងរបួសដោយសារតែការបាញ់រះដែលបានកើតឡើងនៅខាងក្រៅផ្ទះជួលនោះ។

លោកថា គេពុំទាន់បានដឹងភ្លាមៗទេ ពីការគំរាមកំហែងជាសាធារណៈនៅពេលនោះ ទោះបីជាក្រុមមន្ត្រីនៅតែកំពុងព្យាយាមកំណត់ចេតនានៃការបាញ់ប្រហារនោះក៏ដោយ។

លោក ហ្គនហ្សាឡេស និយាយថា នគរបាលកំពុងស៊ើបអង្កេតការបាញ់ប្រហារនេះ និងកំណត់អត្តសញ្ញាណក្រុមជនសង្ស័យ និងកំណត់ថាតើមានមនុស្សផ្សេងទៀតបានរងរបួសដែរឬអត់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm