រដ្ឋមន្ត្រីក្រសួងធម្មការ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៅសហរដ្ឋអាមេរិក(LDS)

2024/01/22 06:19:50 pm        211

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យលោក អែលឌីរ ជីវិន​ឡាន (ELDER DALE G.RENLUND) ថ្នាក់ដឹកនាំជាន់ខ្ពស់សាសនាចក្រ នៃ​ព្រះយេស៊ូ​គ្រីស្ទ នៅសហរដ្ឋអាមេរិក(LDS) ដឹកនាំគ្រីស្ទបរិស័ទថ្ងៃចុងក្រោយ ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង។

លោក អែលឌីរ ជីវិនឡាន (ELDER DALE G.RENLUND) បាន​សម្តែង​នៅ​ការ​អរគុណ​ប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា ដែលតែងតែសហការ និងផ្តល់ការទុកចិត្ត ឲ្យវត្តមានសាសនាចក្រ នៃ​ព្រះ​យេស៊ូ​គ្រីស្ទ នៅសហរដ្ឋអាមេរិក(LDS) ដឹកនាំគ្រីស្ទបរិស័ទថ្ងៃចុងក្រោយ ធ្វើកា​រ​យ៉ាង​សកម្ម​ជាមួយ​ក្រសួងធម្មការ និងសាសនា ចាប់តាំងពីអាណត្តិទី៤ រហូតដល់អាណត្តិទី៧ថ្មីនេះ។ ជា​មួយ​គ្នា​នេះ លោក បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីការងារសំខាន់ៗចំនួន៣ ដែលក្រុម​ការងារ​របស់​សាសនាចក្រ ធ្វើការកន្លងមកនៅព្រះរាជាណាចក្រកម្ពុជា ដោយផ្តោត​សំខាន់​ទៅ​លើ​ការ​អប់រំ សុខាភិបាល និងទឹកស្អាតជាដើម។

ជាការឆ្លើយតបឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ និងគាំទ្រយ៉ាងពេញទំហឹងជាមួយការងារមនុស្សធម៌ របស់សាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៅ​សហរដ្ឋអាមេរិក ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេស​បាន​សហការ​យ៉ាង​ជិត​ស្និត​ជាមួយក្រសួងធម្មការ និងសាសនា នៅក្នុងវិស័យអាទិភាពសំខាន់ចំនួន៣គឺ ការអប់រំ សុខាភិបាល និងទឹកស្អាត ដែលបាន​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ​២២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។

នាឱកាសនោះឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា សង្ឃឹមថា លោក អែលឌីរ ជីវិនឡាន (ELDER DALE G.RENLUND) និងពិចារណាជួយលើវិស័យអប់រំ សុខាភិបាល និងទឹកស្អាត នៅក្នុងមូលដ្ឋានស្រុកតំបែរ ស្រុកក្រូចឆ្មា និងស្រុកមេមុត ខេត្តត្បូងឃ្មុំ ដែល​ជា​ទីតាំងប្រវត្តិសាស្រ្ត របស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការដណ្តើមសេរីភាព និង​សន្តិភាព​ជូន​ប្រជាជន​កម្ពុជា ទៅតាមលទ្ធភាព ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៏ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​ក្រសួងធម្មការ និងសាសនា។

នៅក្នុងដំណើរ​ទស្សនកិច្ចនេះ ឯកឧត្តម ចាយ បូរិន សូមជូនពរលោក អែលឌីរ ជីវិនឡាន (ELDER DALE G.RENLUND) និងគណៈប្រតិភូសាសនាចក្រ ដែលបាន​អញ្ជើញ​មក​ពី​សហរដ្ឋ​អាមេរិក ទទួលបាននៅសុវត្ថិភាពក្នុងការធ្វើដំណើរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច លើ​គ្រប់​រូប​ភាព​មនុស្ស​ធម៌​ផ្សេងៗ ជាមួយប្រជាជនកម្ពុជា ពិសេសសូមស្វាគមន៍​យ៉ាង​កក់​ក្តៅ​នៅ​ការ​វិល​ត្រលប់​ជា​ថ្មី​ម្តងទៀតរបស់លោក និងគណៈប្រតិភូសាសនាចក្រមកលើទឹកដីកម្ពុជា៕ អត្ថបទ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        66
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        46
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm