ការប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅ ACU តាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០២៤ មានកំណើនដល់ ៩៤.៦៦%

2024/01/22 07:10:16 pm        281

ក្រសួងព័ត៌មាន និងខេត្តសៀមរាប បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ឆ្នាំ២០២៤ ដែលការប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបមានកំណើនដល់ចំនួន ៩៤.៦៦%។

ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឱ្យ​ដឹងថា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ ក្រសួងព័ត៌មាន និងខេត្តសៀមរាប បាន​បញ្ចប់​ការប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងស្រុង ១០០%។

អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា សម្រាប់វឌ្ឍនភាព គិតត្រឹមដើមសប្ដាហ៍ទី៤ នេះ ការ​មក​ប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅទូទាំងប្រទេស ដែលបានបញ្ចប់ការប្រកាស ១០០% មាន​ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត សរុបចំនួន ៣៣។ តាមតុល្យការក្នុងដើមសប្ដាហ៍ទី៤ នេះ ឃើញថា ការបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលមានកំណើន ២៣ ក្រសួង-ស្ថាប័ន រាជ​ធានី-ខេត្ត ដោយធៀបនឹងសប្ដាហ៍ទី១ គឺមានតែ១០ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត តែប៉ុណ្ណោះ ដែល​បាន​បញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ១០០%។

ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលទិន្នន័យជាបឋម គិតត្រឹម​ព្រឹក​​ថ្ងៃ​ទី២២ ខែមករា ឆ្នាំ២០២៤ នេះ បានចំនួន ៩៤.៦៦% នៃចំនួនបុគ្គលត្រូវ​ប្រកា​ស​ទ្រព្យ​សម្បត្តិ និងបំណុល សរុបចំនួន ១៨,២៧៩ រូប។

សូមបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹង​រង់ចាំ​ទទួល​ឯកសារ​ប្រកាស០៧ថ្ងៃ ក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២៤ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ និងចាប់ពី​ម៉ោង​០៨:០០​ព្រឹក​​ដល់​ម៉ោង០៥:០០ល្ងាច៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        143
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm