ឯកឧត្តម លី ធុជ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បន្ត​ចូលរួម​មហា​ចលនា​គ្រួសារ​ខ្មែរ​តែមួយ​ ​ក្រោម​ម្លប់​ដឹកនាំ​របស់​សម្តេច​​តេ​ជោ​ជា​ប្រធាន​

2021/06/26 12:31:52 pm        556

ស្វាយរៀង ៖ ឯកឧត្តម លី ធុជ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បន្ត​ចូលរួម​មហា​ចលនា​គ្រួសារ​ខ្មែរ​តែមួយ ជាតិតែមួយ អនាគត​តែមួយ និង​គោលដៅ​តែមួយ ក្រោម​ម្លប់​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មានសម្តេច​​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​។

ថ្លែងនៅ​ព្រឹក​ថ្ងៃទី​២៦ខែមិថុនានេះ ឯកឧត្តម លី ធុជ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​បាវិត ​ ក្នុងឱកាសអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ខួប អនុស្សាវរីយ៍​លើកទី​៧០​ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា​ និង​ផ្សព្វផ្សាយ«ផែនការ​សកម្ម​ភាព​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ​អាណត្តិ​ទី​៥ ឆ្នាំ​២០២២» នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ។

ក្នុងឱកាស​នោះ​ឯកឧត្តម លី ធុជ បាន​កោតសរសើរ​ប្រកបដោយ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក សមាជិកាក្រុមការងារ​គណបក្ស​គ្រប់​ថ្នាក់ កន្លងមក ដែល​បាន​យកចិត្តទុកដាក់គាំទ្រ​ និង​ជំរុញ​លើក​ទឹកចិត្ត​ដល់​សមាជិក​បក្ស ឲ្យ​មានការ​បំពេញភារកិច្ច​សម្រេច​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ ។ ​ពិសេស​ការ​ឆ្លើយតប​នឹង​គុណបំណាច់ ​និង​ការ​ផ្តល់​សេចក្តី​ទុកចិត្ត​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត ដែល​ថ្មីៗ​នេះ ​ប្រឈម​នឹង​បញ្ហា​ចំពោះមុខ ​បាន​ចូលរួម​យ៉ាងសកម្ម​ដឹកនាំ​ប្រយុទ្ធ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ ការរក្សាសន្តិសុខ ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សាធារណៈ​បានល្អ​ប្រសើរ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ ​បង្កើនបាន​នូវ​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ឯកឧត្តម ​ប្រធាន​ក្រុមការងារគណបក្សចុះជួយក្រុងបាវិត​ ក៏បានពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​និង​សេចក្តី​នឹករលឹក​ពីសម្តេចតេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល សម្តេច​ទាំងពីរ​មាន​មនោសញ្ចេតនា​ស្រឡាញ់​រាប់អាន និង​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​ដោះស្រាយ​ទុក្ខ​លំបាក​សព្វបែបយ៉ាងគ្រប់​ទីកន្លែង​ទូទាំងប្រទេស​កម្ពុជា​។​

​ក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តម បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​នយោបាយ ដែល​មាន​អាយុ​វែង​ជាងគេ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ​ហើយក៏​ជា​គណបក្ស​ដែល​បាន​តស៊ូ​គ្រប់​កាលៈទេសៈ​ជាមួយ​ប្រជាជន និង​ប្រទេសជាតិ ដោយបាន​នាំមក​នូវ​សមិទ្ធផល​មហាសាល​ជូន​ជាតិ​មាតុភូមិ ជាពិសេស​បាន​នាំមក​នូវ​សុខ សន្តិភាព ហើយនឹង​បាន​នាំមក​នូវ​ការអភិវឌ្ឍ​ប្រទេសជាតិ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ ប្រែក្លាយ​ប្រទេស​កម្ពុជា ពី​ប្រទេស​ក្រីក្រ និង មាន​ប្រជាជនប្រមាណ៧​លាននាក់ ទៅជាប្រទេសដែលមានការអភិវឌ្ឍ លើគ្រប់វិស័យនិងមានប្រជាជន ជាង១៦លាននាក់ ។

​ឯកឧត្តម លី ធុជ បាន​បន្តទៀតថា គណបក្ស​ប្រជាជន​កម្ពុជា បាន​នឹង​កំពុង​កសាង​នូវ​មុខមាត់​ថ្មី រូបរាង​ថ្មី ក្តី​សង្ឃឹម​ថ្មី និង​ការ​ញញឹម​ថ្មី​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ​ទាំងមូល​ជាមួយនឹង​សុខ​សន្តិភាព និង​ស្ថិរភាព​ពាសពេញ​ផ្ទៃ​ប្រទេស​ ដោយ​បាន​ផ្តល់​នូវ​ឱកាស​នៃ​ការអភិវឌ្ឍ ​និង​ឱកាស​ជូន​ដល់​ប្រជាជន​គ្រប់រូប​ ដើម្បី​កសាង​អនាគត​របស់​ខ្លួន​គ្មាន​ដែន​កំណត់​ឡើយ​ គឺ​មានតែ​ជើងមេឃ​ទេ ជាពិសេស​នៅ​ពេលដែល​ប្រជាជន​ឈរ​ជាមួយ​ នឹង​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

បញ្ចប់កម្មវិធី ឯកឧត្តម ​ប្រធាន​ក្រុមការងារគណបក្សចុះជួយក្រុងបាវិត ក្រុមការងារ​ និងសហការី ក៏បានអញ្ជើញ​លើក​ប៉ាណូគណបក្សជានិមិត្តរូប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍​លើកទី៧០ នៃបង្កើតគណបក្សប្រជាជន​កម្ពុជា​នៅមុខទីស្នាក់ការគណបក្សសង្កាត់បាទីក្រុងបាវិត៕

អត្ថបទ ៖ សារិទ្ធ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm