រដ្ឋមន្រ្តីក្រសួងធនធានទឹក អញ្ជើញបើកកិច្ចប្រជុំស្តីពីប្រព័ន្ធប្រកាសអាសន្នជាមុនពីគ្រោះមហន្តរាយធម្មជាតិ

2024/01/22 09:55:55 pm        86

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំស្តីពីប្រព័ន្ធប្រកាសអាសន្នជាមុនពីគ្រោះមហន្តរាយធម្មជាតិនានា ដោយមានការអញ្ជើញចូលរួមពីប្រតិភូតំណាងក្រុមការងារហានិភ័យពីអាកាសធាតុនិងប្រព័ន្ធប្រកាសអាសន្នជាមុន (CREWS- Climate Risks and Early Warning Systems) អង្គការឧតុនិយមពិភពលោក(WMO) និងតំណាងមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី(ADPC)។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រ និងទម្រង់ប្រតិបត្តិការនាពេលអនាគត ដែលជាផ្នែកដ៏សំខាន់មួយនៃការងារឧតុនិយម និងជលសាស្ត្រ។

 នៅក្នុងកិច្ចប្រជុំនោះឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូក្រុមការងារ CREWS, WMO និង ADPC ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាចូលរួមកិច្ចប្រជុំពិភាក្សាលម្អិតជាមួយក្រុមការងារ និងមន្រ្តីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមពាក់ព័ន្ធនិងការផ្តល់សេវាឧតុនិយម និងការព្យាករអាកាសធាតុ ក្នុងបរិបទប្រទេសកម្ពុជា និងបរិបទនៃការប្រែប្រួលអាកាសធាតុសកល។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា វត្តមានរបស់ CREWS នាឱកាសនេះនឹងជួយដល់កិច្ចសហការក្នុងវិស័យឧតុនិយមឱ្យកាន់តែមានភាពល្អប្រសើរឡើងលើការព្យាករឧតុនិយម ទាំងរដូវវស្សា និងរដូវប្រាំង ជាពិសេស ការពង្រឹងលើប្រព័ន្ធប្រកាសអាសន្ននិងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្ន ឈានទៅកាត់បន្ថយបាននូវគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច។ 

ឯកឧត្តមរដ្ឋមន្ត្រីបន្តទៀតថា ពិភពលោកទាំងមូលបាននិងកំពុងប្រឈមចំពោះការប្រែប្រួលអាកាសធាតុដែលបង្កជាការឡើងកម្តៅនៃភពផែនដី ការកើនឡើងនីវ៉ូទឹកសមុទ្រ និងការជ្រាបចូលនៃទឹកប្រៃ (SEA level rise and Salinity intrusion) ដែលនឹងជះឥទ្ធិពលលើជីវិតទាំងអស់ដែលមាននៅលើភពផែនដី ជាពិសេស មនុស្ស សត្វ និងរុក្ខជាតិ ដែលផលវិបាកនៃការប្រែប្រួលអាកាសធាតុទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ដៃគូពាក់ព័ន្ធ ជាពិសេសស្ថាប័នរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយរួម និងឈានទៅកាត់បន្ថយបានគ្រោះមហន្តរាយធម្មជាតិទាំងនេះ។ 

នាពេលកន្លងទៅ ក្រសួងធនធាន និងឧតុនិយម បានធ្វើកិច្ចសហការជាមួយអង្គការ CREWS លើគម្រោងមួយចំនួនដូចជា៖ ទី១.វគ្គបណ្តុះបណ្តាលមន្ត្រីនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេពីការផលិតផែនទីហានិភ័យគ្រោះរាំងស្ងួត និងទឹកជំនន់ ទី២.វគ្គបណ្តុះបណ្តាលពីការព្យាករធាតុអាកាស ផលប៉ះពាល់និងការផ្តល់ព័ត៌មានជាមុន ទី៣.វគ្គបណ្តុះបណ្តាលពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាកាសធាតុនិងជលសាស្ត្រ និងដំឡើងSoftware ប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅលើServer នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និង ទី៤.គម្រោងអភិវឌ្ឍប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងផ្តល់ដំណឹងជាមុននៅអាងស្ទឹងព្រែកត្នោត ស្ទឹងសែន និងស្ទឹងពោធិ៍សាត់៕ អត្ថបទ ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm