សារព័ត៌មានGuardian៖ ចក្រភពអង់គ្លេសផ្តល់រូបថតរបស់UNអំពីការដឹកជញ្ជូនរបស់កូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី

2024/01/22 10:30:45 pm        236

សារព័ត៌មាន The Guardian បានរាយការណ៍កាលពីថ្ងៃទី២២ ខែមករាថា ចក្រភពអង់គ្លេស បានផ្តល់រូបថតផ្កាយរណបរបស់អ្នកជំនាញរបស់អង្គការសហប្រជាជាតិអំពីការដឹកជញ្ជូនទំនិញរបស់កូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី ជាភ័ស្តុតាងក្នុងការស៊ើបអង្កេតលើការជួញដូរអាវុធខុសច្បាប់។

កូរ៉េខាងជើង ត្រូវបានគេចោទប្រកាន់ថា បានផ្គត់ផ្គង់ដល់រុស្ស៊ីនូវគ្រឿងយុទ្ធោបករណ៍សំខាន់ៗ រួមទាំងមីស៊ីលបាលិស្ទិក ចាប់តាំងពីលោកមេដឹកនាំ គីម ជុងអ៊ុន និងលោក វ្ល៉ាឌីមៀ ពូទីន បានជួបប្រជុំគ្នានៅតំបន់ Amur Oblast ភាគខាងកើតនៃប្រទេសរុស្ស៊ី ក្នុងខែកញ្ញា ឆ្នាំ២០២៣។

សារព័ត៌មាន The Guardian បានមើលរបាយការណ៍ដែលមិនបានផ្សព្វផ្សាយពីក្រសួងការពារជាតិចក្រភពអង់គ្លេស ដែលរួមបញ្ចូលរូបភាពនៃនាវារុស្ស៊ី ដែលកំពុងផ្ទុកទំនិញ នៅកំពង់ផែ Najin របស់ប្រទេសកូរ៉េខាងជើង។ នាវាទាំងបីគ្រឿងគឺ ម៉ៃយ៉ា(Maia) អង់ហ្ការ៉ា (Angara) និងម៉ារីយ៉ា (Maria) បន្ទាប់មកបានធ្វើដំណើរទៅកាន់កំពង់ផែរុស្ស៊ី នៅចុងខាងកើត។ រូបថតទាំងនោះ ត្រូវបានថតនៅចន្លោះខែកញ្ញា និងខែធ្នូ។

ក្រសួងការពារជាតិអង់គ្លេស បាននិយាយថា ខ្លួនមិនអាចកំណត់អត្តសញ្ញាណទំនិញនៃកុងតឺន័រទាំងនោះបានទេ។

នាវាទាំង៣គ្រឿង ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មចំពោះទំនាក់ទំនងរបស់ពួកគេជាមួយក្រសួងការពារជាតិរុស្ស៊ី។

របាយការណ៍នេះ ត្រូវបានផ្តល់ជូនក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលផ្តោតលើការរីកសាយអាវុធរបស់កូរ៉េខាងជើង។ គណៈកម្មាធិការនេះ ត្រូវបានគេរំពឹងថា នឹងចេញផ្សាយរបាយការណ៍ចុងក្រោយស្តីពីការនាំចេញអាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ី នៅខែក្រោយ។

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm       
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm