លោក Trump និងលោកស្រី Haley ប្រើពាក្យសម្ដីឌឺដងគ្នា នៅរដ្ឋ New Hampshire

2024/01/22 10:32:43 pm        232

អតីតអភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley និងអតីតប្រធានាធិបតីលោក Donald Trump បានប្រើសម្ដីឌឺដងដាក់គ្នាយ៉ាងខ្លាំងក្លា នៅរដ្ឋ New Hampshire កាលពីថ្ងៃអាទិត្យ (ទី២១ ខែមករា) ក្នុងលើទីលានចុងក្រោយនៃការធ្វើយុទ្ធនាការ ដើម្បីទទួលបានការតែងតាំងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ មុនពេលអ្នកបោះឆ្នោតទៅបោះឆ្នោត នៅថ្ងៃអង្គារ (ទី២៣ ខែមករា) នេះ បន្ទាប់ពីអភិបាលរដ្ឋ Florida លោក Ron DeSantis បានផ្អាកយុទ្ធនាការរបស់លោក សម្រាប់ការប្រកួតប្រជែងនេះ។

លោក Trump បាននិយាយទៅកាន់អ្នកគាំទ្រថា៖ «ប្រសិនបើអ្នកចង់ជួយសង្គ្រោះសហរដ្ឋអាមេរិក នោះថ្ងៃអង្គារទី២៣ ខែមករានេះ អ្នកត្រូវតែបោះឆ្នោតឲ្យបុរសម្នាក់ឈ្មោះ Trump តើអ្នកធ្លាប់ឮពីគាត់ទេ?» ចំណែកលោកស្រី Haley បានិយាយថា៖ «តើអ្នកចង់បានអ្វីដដែលៗ ឬតើអ្នកចង់ធ្វើដំណើរឆ្ពោះទៅមុខ?»

អ្នកឆ្លើយឆ្លងព័ត៌មានរបស់សរព័ត៌មាន Reuters លោក Nathan Layne ដែលរាយការណ៍ពីរដ្ឋ New Hampshire និយាយថា លទ្ធផលពីការបោះឆ្នោត នៅថ្ងៃអង្គារនោះ នឹងក្លាយជាលទ្ធផលដ៏មានសារៈសំខាន់ណាស់។

លោកស្រី Haley បានបង្កើនការវាយប្រហាររបស់លោកស្រីទៅលើបេក្ខជននាំមុខក្នុងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋដែលប្រឈមមុខនឹងករណីចោទប្រកាន់បទព្រហ្មទណ្ឌចំនួន៤។ ដោយទំនងជាសំដៅដល់រឿងក្ដីនោះ លោកស្រី Haley បាននិយាយថា៖ «ភាពវឹកវរកំពុងប្រដេញតាមលោក»។

ហើយលើសពីនោះទៀត លោកស្រីក៏បានផ្តោតលើវ័យរបស់លោក Trump ផងដែរ ដោយបានវាយប្រហាររឿងអាយុនេះ ចាប់ពីតាំងយប់ថ្ងៃសុក្រមកម៉្លេះ នៅពេលដែលបុរសវ័យ ៧៧ឆ្នាំ ហាក់ដូចជាច្រឡំលោកស្រីជាមួយអតីតប្រធានសភាតំណាងរាស្រ្តលោកស្រី Nancy Pelosi។

លោក Trump ក៏បានបង្កើនការវាយប្រហារដ៏ខ្លាំងក្លារបស់គាត់លើលោកស្រី Haley ផងដែរ ដោយបានកំណត់គោលដៅលើឈ្មោះដំបូងរបស់លោកស្រីនៅលើវេទិកាបណ្ដាញសង្គមរបស់លោក និងពង្រីកការបង្ហោះមិនពិតដែលចោទសួរពីសិទ្ធិជាពលរដ្ឋអាមេរិកពីកំណើតរបស់លោកស្រី ដោយបានបន្លឺឡើងវិញនូវការវាយប្រហារស្រដៀងគ្នាដែលលោកបាននិយាយទៅកាន់អតីតប្រធានាធិបតីលោក Barack Obama ជាងមួយទសវត្សរ៍មុន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm